Connect with us

ព័ត៌មានជាតិ

ធុរកិច្ចថ្មី និងសហគ្រាសធុនតូច-មធ្យមចំនួន៣៨ ទទួលបាន​ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម

បានផុស

នៅ

សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់​ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម​ ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព ពង្រឹងប្រតិបត្ដិការ​អាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះ បានប្រព្រឹត្ដទៅនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាពរបស់លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រិនខ្មែរ បានសម្រិតសម្រាំង និងជ្រើសរើសបានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន៣៨ សម្រាប់កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលមានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និង​មធ្យម ដើម្បីគាំទ្រការស្តារ ​អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្ម​ទៅ​តាមវិស័យរៀងៗខ្លួន។

លោក ហែម វណ្ណឌី បានថ្លែងថា សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជ​រដ្ឋាភិបាល​បានកសាង​សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូ​ស៊ី​សហគ្រិន​ភាព​បន្ថែមទៀត ដោយផ្តោតពិសេសលើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និង​ធុរកិច្ចថ្មី។

លោករដ្ឋមន្ត្រី បានបន្តថា តាមរយៈវិធីសាស្រ្តដ៏ទូលំទូលាយដែលរួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការ​ហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរ មានបំណងផ្តល់នូវភាពអង់ អាចដល់សហគ្រាសទាំងនេះ ​ដើម្បីលើក​កម្ពស់​ភាពប្រកួតប្រជែងក្នុងតំបន់ និងពិភពលោករបស់ពួកគេ ក៏ដូចជាការរួមចំណែកដល់ការបង្កើតការងារ និង​កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ចាប់តាំងពី​ឆ្នាំ២០២០មក សហគ្រិនខ្មែរ បាននឹងកំពុងអនុវត្ដកម្មវិធីជាច្រើន ​ដើម្បីផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដោយ​ផ្ទាល់​ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដារាជធានី-ខេត្តទូទាំងប្រទេស​កម្ពុជា។ ការគាំទ្រ​របស់ សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុក មានដូចជា ការបណ្តុះពន្លកសហគ្រិន​កម្រិត​វិទ្យា​ល័យ​ ដើម្បីចាក់​ឫសវប្បធម៌ សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើត​វេទិកាប្រកួតប្រជែងគំរូ​អាជីវ​កម្ម ការភ្ជាប់ ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់​ហិរញ្ញប្ប​ទាន​តាមរយៈកម្មវិធីនានា។

ថ្លែងក្នុងកម្មវិធី​ប្រគល់កញ្ចប់​ជំនួយហិរញ្ញប្បទាននេះ​ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិ​បត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរ នឹង​បន្ត​ការ​គាំទ្រ​របស់ខ្លួនតាមរយៈការបង្កើតកម្មវិធីដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ដល់សហគ្រិន​ដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយ​សហគ្រិនខ្មែរ កន្លងមក។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បាបន្តថា កិច្ចការនេះត្រូវបានធ្វើ​ឡើង​ដើម្បីពង្រឹង​សមត្ថភាពសហគ្រិន និងបង្កើនលទ្ធភាពឈរជើងនៅលើ​ទីផ្សារបានទូលំទូលាយព្រមទាំងបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។

សម្រាប់សហគ្រិន ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍​តាម​តំណភ្ជាប់ នេះ៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ ++

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម