ព័ត៌មានជាតិ
តំបន់ប្រតិបត្តិការសឹករងខេត្តកំពត បើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងទ័ពឱ្យកាន់តែរឹងមាំ
នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងខេត្តកំពត បានបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញផែនទី Avenza Map GPS និងវិទ្យុទាក់ទងដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពត ឆ្នាំ២០២៤ ក្រោមវត្តមានឧត្ដសេនីយ៍ត្រី ហុក ចន្ថា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត។

ថ្លែងក្នុងពិធីបិទវគ្គ និងសំណេះសំណាលជាមួយសិក្ខាកាមក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានវាយតម្លៃខ្ពស់ដល់សិក្ខាកាមទាំងអស់ដែលយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ ក្នុងវគ្គហ្វឹកហ្វឹននេះបានមឺងម៉ាត់។
លោកមេបញ្ជាការ ក៏បានបន្តដាស់តឿនដល់នាយទាហាន នាយទាហានរង និងពលទាហាន ពិសេសមេបញ្ជាការវរសេនាតូចទាំង២ មេបញ្ជាការផ្នែកសឹករង ទាំង៩ ក្រុង/ស្រុក ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ពង្រឹងពង្រីកចំណេះដឹងបន្ថែមលើសមត្ថភាពដឹកនាំ អង្គភាព ឱ្យកាន់តែរីកចម្រើន អភិវឌ្ឍន៍ ស្របទៅតាមកំណែទម្រង់សមត្ថភាពនៃកងយោធពលខេមរភូមិន្ទ នាសម័យជីឌីថល។

ជាមួយគ្នានេះ លោកមេបញ្ជាការ បានជំរុញឱ្យបន្តខិតខំកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺដើម្បីធានាបាននូវការរស់នៅរបស់កងទ័ពឱ្យមានសមត្ថភាពល្អប្រសើរថែមទៀត ក្នុងបូរណ:ភាពទឹកដី ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពជូនប្រជាជន។

លោកមេបញ្ជាការ ថែមទាំងបានរំឮកដល់យោធិនគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងគាំទ្រយ៉ាងពេញទំហឹងនូវបញ្ហារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ