ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី ត្រៀមរួចស្រេចស្វាគមន៍ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំ
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលម្អនៅតាមមន្ទីរ អង្គភាពសាមីខ្លួន និងក៏ដូចជាត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឲ្យកាន់តែអធិកអធមផងដែរ។

ជាក់់ស្តែងបច្ចុប្បន្ន មានរៀបចំសណ្ដាប់ធ្នាប់ ការតុបតែងលំអតាមទីសាធារណៈ ការតុបតែងដាក់់ភ្លើងចម្រុះពណ៌តាមដងវិថីសំខាន់ៗប្រកបដោយភាពទាក់ទាញ។

ជាមួយគ្នានេះ មានរៀបចំដាក់រូបដំរី នៅទល់មុខសណ្ឋាគារតេរ៉ូ ដើម្បីឱ្យប្រជាពលរដ្ឋ ចូលមកថតទុកជាអនុស្សាវរីយ៍ ហើយមួយផ្នែកទៀតមានការ ស្ដារបាតបឹងដែលមានដីច្រើន ឱ្យមានជម្រៅទឹកឡើងវិញ និងឈូសឆាយបរិវេណជុំវិញមាត់បឹងកន្សែង ឱ្យមានសោភ័ណភាពល្អប្រសើរជាងមុន។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» ឆ្នាំ២០២៤ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
អត្ថបទ៖ វុទ្ធឦសាន




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង