Connect with us

ព័ត៌មានជាតិ

ក្រសួងផែនការ នឹងរៀបចំសន្និបាតរយៈពេល២ថ្ងៃ ដោយពិធីបិទថ្ងៃទី៩​ មេសា ក្រោមអធិបតីភាពសម្ដេចធិបតី

បានផុស

នៅ

ក្រសួងផែនការ នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ ពោល គឺថ្ងៃទី៨ និងថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងផែនការ ដោយពិធីបិទសន្និបាតនេះ នឹងប្រារព្វឡើងក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតនេះ ព្រមទាំងដឹកនាំកិច្ចពិភាក្សាការងារ នាពេលកន្លងមក លើសមិទ្ធផលនិងវឌ្ឍនភាពការងាររបស់ក្រសួងផែនការ ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។ ដោយឡែក នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតនេះ ដោយផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់ក្រសួងផែនការ សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាបាវចនា និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបានចក្ខុវិស័យនៅកម្ពុជាឆ្នាំ២០៥០។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពការងារក្នុងក្រសួងផែនការឆ្នាំ២០២៣ ដោយឆ្លុះបញ្ចាំងឱ្យឃើញចំណុចខ្លាំង បញ្ហាប្រឈម ក្នុងវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដែលត្រូវបន្តពង្រឹង និងកែលម្អឱ្យប្រសើរឡើង ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម