Connect with us

ព័ត៌មានជាតិ

វិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ រៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្ត

បានផុស

នៅ

វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន័យ នៅព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះ រៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បានឱ្យដឹងថា ពិធីតាំងពិព័រណ៍ បានបង្ហាញអំពីចំណេះដឹងចំណេះធ្វើរបស់សិស្សានុសិស្ស ដើម្បីបន្តវេនអភិវឌ្ឍសង្គមជាតិពីរៀមច្បង។ ចំណែក សង្ក្រាន្ត ជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរ មានតាំងពីបុរាណកាលមក ដែលមានការលេងល្បែងប្រជាប្រិយ ដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ ដណ្ដើមស្លឹកឈើ វាយក្អម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ជាដើម។

ដូច្នេះក្នុងនាមសិស្សានុសិស្សដែលជាសសរទ្រូងប្រទេសជាតិ និងជាទំពាំងស្នងឫស្សី ត្រូវរួបរួមគ្នាថែរក្សាសង្ក្រាន្តដែលជាប្រពៃណីរបស់ដូនតាឱ្យបានគង់វង្ស ដោយត្រូវណែនាំអប់រំបងប្អូនកូនចៅ កុំឱ្យនាំគ្នាចម្លងវប្បធម៌សង្ក្រាន្តរបស់គេ។

លោក សុខ ចំណាន បានឱ្យដឹងបន្តទៀតថា កម្មវិធី​សង្ក្រាន្តនេះ លោកបានណែនាំដល់សិស្សនុសិស្សទាំងអស់ត្រូវ​ពង្រឹងសណ្ដាប់ធ្នាប់ អំឡុង​ពេល​រៀបចំ​កម្មវិធី ពិសេស​ហាម​ដាច់ខាត យុវជន​លេង​បាញ់​ទឹក ជះ​ទឹក ប៉ាត​ម្សៅ និងល្បែងផ្សេងៗទៀតដែលប៉ះពាល់ដល់វប្បធម៌ខ្មែរ ទៅ​លើ​គ្នាទៅ​វិញ​ទៅ​មក ដោយ​គ្មាន​សណ្តាប់ធ្នាប់ គ្មាន​របៀបរៀបរយ គ្មាន​ភាព​ថ្លៃថ្នូរ ព្រមទាំង គ្មាន​សុវត្ថិភាពជាដើម។

ដើម្បី​ទប់ស្កាត់ និង​ចៀសវាង បាតុភាព​កើតឡើង​ជាយថាហេតុ ព្រមទាំង​ធានា​បាន​នូវ​ភាព​ថ្លៃថ្នូរ សុខ​សុវត្ថិភាព ដូច្នេះសិស្សានុសិស្សត្រូវចូលរួម លេងល្បែង​ប្រជាប្រិយ​ខ្មែរ ប្រកបដោយ​ភាព​សប្បាយ​រីករាយ ​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សុខភាព និង​អនាម័យ​ចៀសវាង​ការ​ឆ្លង​ជំងឺ​រាតត្បាត​ផ្សេង​ៗ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម