ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ចូលឆ្នាំថ្មី មានអត្ថន័យលើសពីការជួបជុំដ៏សប្បាយរីករាយ
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ នេះលើកឡើងថា លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសដែលយើងបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ជាក់ស្តែង៖ ទី១. រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយឥតគិតថ្លៃ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាព និងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។

ទី២. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ទី៣. ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មី ក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃមិនយកថ្លៃសេវាចេញ-ចូល (Re-entry Permit) ចាប់ពីថ្ងៃទី០១ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ តាមសំណើររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខដឹកនាំចំពោះពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។

ទី៤. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាល ទើបតែចេញអនុក្រឹត្យ ស្តីពី ការដំឡើងប្រាក់បំណាច់មុខងារជូនដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឧបត្ថម្ភប្រចាំខែដល់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ។ នេះជាកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនជីវភាពអ្នកដែលធ្វើការបម្រើជាតិទាំងអស់។
ទី៥. កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុចដែលបានប្រកាសឱ្យអនុវត្តជាបន្ទាន់កាលពី ចុងខែសីហា ឆ្នាំ២០២៣ ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សុទ្ធតែផ្តោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ នេះជាគោលនយោបាយជួយប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារឡើងជាលំដាប់។

ទី៦. ក្នុងយុទ្ធសាស្ត្របញ្ចកោណ គោលដៅដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ពោលគឺជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ មានកិត្យានុភាពខ្ពស់ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានចំណេះដឹង និងសីលធម៌ល្អ រស់នៅក្នុងបរិស្ថានបៃតង បរិយាកាសល្អបរិសុទ្ធ និងទទួលបានការគាំពារគ្រប់យ៉ាងពីសង្គម។
សរុបមកវិញ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ មានភាពកក់ក្តៅមានក្តីសង្ឃឹមក្នុងជីវិត និងមានមោទនភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?