ព័ត៌មានជាតិ
ការយល់ដឹងពីសន្តិសុខសាយប័រ នាំឱ្យងាយស្រួលអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថលនៅកម្ពុជា
នារសៀលថ្ងៃទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាកម្ពុជា ៤.០ លើកទី០២ ស្ដីពី «សន្តិសុខសាយប័រ» នៅសាកលវិទ្យាល័យខេមតិច។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្ស និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួមដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗយុវជនដែលបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា វេទិកានាថ្ងៃនេះគឺជាការយកចិត្តទុកដាក់ ចូលរួមជំរុញ បំផុស ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងគន្លឹះការពារខ្លួនពីការវាយប្រហារ ដល់សាធារណជន ក៏ដូចជាស្ថាប័នរដ្ឋាភិបាល និងឯកជននៅកម្ពុជា ពិសេសយុវជន ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា និងការបន្សាំជាមួយបដិវត្តន៍ឧស្សាហកម្ម ៤.០។
ក្នុងឱកាសនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកបច្ចេកវិទ្យាជាវិស័យអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជំរុញការកសាងមូលធនមនុស្ស និងលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ឯកឧត្តម បានជំរុញភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករជាក់ស្ដែង បង្កើនការយកចិត្តទុកដាក់ និងធ្វើការរួមគ្នាតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីវិធីសាស្ត្រក្នុងការការពារខ្លួនតាមប្រព័ន្ធអ៊ីនធឺណេត និងជំរុញវិស័យឯកជនឱ្យរៀបចំយុទ្ធសាស្ត្រសន្តិសុខសាយប័រនៅក្នុងស្ថាប័នខ្លួន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ជំនាញផ្នែកសន្តិសុខសាយប័រឱ្យសមស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា។
គួរបញ្ជាក់ថា វេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងមហាផ្ទៃ ក្រុមហ៊ុន Ezecom និងសាកលវិទ្យាល័យខេមតិច រួមទាំងនិស្សិតសរុបប្រមាណ ៤០០នាក់៕
-
ចរាចរណ៍២ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)