Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ជប៉ុន​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ជូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃស្អែក​នេះ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សហការ​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ជប៉ុន ក្រុមការងារ​ESEA និង​សមាគម​មិត្ត​យើង រួមទាំង​សមាគម​ខ្មែរ នឹង​រៀបចំ​ពិធី​សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៤ ស្អែក​នេះ​ដោយមាន​ការចូលរួម​ពី​ពលករ​ខ្មែរ និង​និស្សិត​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​តាម​គន្លង​ប្រពៃណីជាតិ​ក្រោម​ស្មារតី​សាមគ្គី​ក្នុងនាម​ជា​ខ្មែរ​តែមួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​សង្ក្រាន្ត​នេះ​ នឹង​ធ្វើឡើង​នៅ​សួន Taiyo-Hiroba (Osaka Castle Park) ទីក្រុង​អូ​សា​កា ក្រោម​អធិបតីភាព​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក Nakano Hiromasa សមាជិក​រដ្ឋសភា​នៃ​ប្រទេស​ជប៉ុន និង​សមាជិក​ខេត្ត​អូ​សា​កា តំណាង​អភិបាលខេត្ត​អូ​សា​កា សមាជិកសភា​ក្រុង​អូ​សា​កា តំណាង​អភិបាលក្រុង​អូ​សា​កា ផងដែរ​។

«​កម្មវិធី​សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន​» នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​នូវ​វប្បធម៌​ខ្មែរ សាមគ្គីភាព និង​អត្តសញ្ញាណ​ជាតិ​របស់​ជនជាតិខ្មែរ​។ ក្នុង​កម្មវិធី​សង្ក្រាន្ត​ខ្មែរ​នៅ​ជប៉ុន​នេះ​មានកម្ម​វិធី​សប្បាយៗ​ជាច្រើន​ផងដែរ ក្នុងនោះ​មានដូចជា ផ្ទាំងទស្សនីយភាព​របាំ​ប្រពៃណី​ខ្មែរ ធម្មទេសនា​ដោយ​លោកគ្រូ​មេធា​នុ​រ័​ក្ខ គូ សុភាព ស្តង់​ម្ហូបអាហារ និង​ស្តង់​ផលិតផល​ជាច្រើន ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ការប្រគុំ​តន្ត្រី​ដែល​សម្តែង​ដោយ​តារា​ចម្រៀង​ល្បីៗ​មកពី​កម្ពុជា និង​ជប៉ុន និង​ការ​រាំ​លេង​កម្សាន្ត​។

​គូសបញ្ជាក់​ផង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ​ភាគី​ពាក់ព័ន្ធ​តែងតែ​ខិតខំ​រៀបចំ​កម្មវិធី​នានា​ជូន​បងប្អូន​សហគមន៍​ខ្មែរ កម្មសិក្សាការី ពលករ និង​និស្សិត​ដែល​កំពុងស្នាក់នៅ​ប្រទេស​ជប៉ុន​។ ជាក់​ស្តែង​កន្លងមក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បានរៀបចំ​កម្មវិធី​ចូលឆ្នាំ​ប្រពៃណី និង​កម្មវិធី​បុណ្យ​ផ្សេងៗ​ទៀត​ជា​ហូរហែ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ៨ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១១ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ប្រកាស​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ G20 នៅ​អាហ្វ្រិក​ខាង​ត្បូង

Sokha Hotels

ព័ត៌មានពេញនិយម