ព័ត៌មានជាតិ
ត្រីមាសទី១ ឆ្នាំ ២០២៤៖ កម្ពុជាទទួលបានចំណូលជាង ៧២៣ លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ
នៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ប្រទេសកម្ពុជាបានសម្រេចការនាំចេញស្រូវ-អង្ករសរុបជាង ២ លានតោន (២ ៣៨៧ ១៨០) ដែលមានទឹកប្រាក់ជាង ៧២៣ លានដុល្លារអាមេរិក។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា។

ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ បង្ហាញថា ការនាំចេញក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៦ ៤៥១តោន គិតជាទឹកប្រាក់បានចំនួន ១២៣.៦១លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកឯការនាំចេញស្រូវមានចំនួន ជាង ២ លានតោន (២ ២២០ ៧២៩) ស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណជាង៣ ៦០០.០៨ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

ទីផ្សារនាំចេញអង្ករកម្ពុជារួមមាន៖
– ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៨ ៦៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១ ដុល្លារសហរដ្ឋអាមេរិក
– ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវចំនួន ៤៣ ០៣៩ តោន គិតជាទឹកប្រាក់ ២៨.១០ លានដុល្លារសហរដ្ឋអាមេរិក
– ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ប្រទេសបានបរិមាណ ចំនួន២៩ ៧១៩ តោន គិតជាទឹកប្រាក់ ២២.០១ លានដុល្លារសហរដ្ឋអាមេរិក
– ទៅកាន់គោលដៅ២២ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ១៥ ០១៨ តោន គិតជាទឹកប្រាក់ចំនួន ១២.៦៩លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.២៩ % ប្រភេទអង្ករស ធម្មតា ១៤.៦៨% អង្ករចំហ៊ុយ ២.១៨ % អង្ករសរីរាង្គចំនួន ១.៧១% និងអង្ករផ្សេងៗចំនួន ០.១៤%៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត