ព័ត៌មានជាតិ
ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ បានលើកឡើងថា ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឱ្យការងារបង្ការបង្ក្រាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ។
ការលើកឡើងខាងលើរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសាលប្រជុំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ដើម្បីឱ្យការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាមានប្រសិទ្ធបន្ថែមទៀត លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ចេញនូវទិសដៅបន្តចំនួន៤ចំណុច៖
១- បន្តធ្វើបច្ចុប្បន្នភាព (UPDATE) ប្រព័ន្ធបច្ចេកទេស (Database System) មានដូចជា៖ មុខងារស្គេនមុខ និងបង្កើត APP STORE និង PLAY STORE សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃ។
២- បង្កើនការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន ស្គេនខ្ចៅដៃជនល្មើសទៅក្នុងប្រព័ន្ធបច្ចេកទេសឲ្យបាន១០០% (អនុវត្តជាប្រចាំ)។
៣- ធ្វើរបាយការណ៍បូកសរុបលទ្ធផលអនុវត្តលើកប្រព័ន្ធបច្ចេកវិទ្យាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ ។
៤- ត្រៀមបន្តបើកវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែម ដល់មន្ត្រីជំនាញដែលគ្រប់គ្រងប្រព័ន្ធបច្ចេកទេស (Database System) នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន។ លោកក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឱ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដែរ ដើម្បីពួកគេបានការលើកទឹកចិត្តបន្តទៀត។
ជំនួសមុខ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកបានស្នើឱ្យមន្ត្រីនគរបាលទាំងអស់យកចិត្តទុក ដាក់បន្ថែមទៀត ពាក់ព័ន្ធវីរុសកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ មេរោគមួយនេះ បានបម្លែងពីមេរោគចាស់ទៅជាមេរោគថ្មី។ ដូច្នេះត្រូវតែអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពិសេសទៅទៀតបើមានបងប្អូន ឬសាច់ញាតិជាពលករ ឬមកពីក្រៅប្រទេស ត្រូវណែនាំឲ្យពួកគាត់ធ្វើចត្តាឡឺស័កឱ្យបាន១៤ថ្ងៃ មុនពេលដែលពួកគាត់ដើរចេញទៅខាងក្រៅ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ មន្ត្រីជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀនទៅក្នុងប្រព័ន្ធបច្ចេកវិទ្យារួមមាន៖
១- បញ្ចូលសវតាជាតិជនសង្ស័យ និងរូបថត ស្គេនខ្ចៅដៃចំនួន ១៥.៨៥៦នាក់ (ស្រី៨០២នាក់) ស្មើ ៨.០៨០ករណីលើ៩០២៤ករណី ស្មើនឹង ៨៩.៥៥%។
២- បញ្ចូលមុខសញ្ញាសេសសល់ចំនួន ១.៥៨៥នាក់ (ស្រី១១២នាក់) ក្នុងនោះគ្មានដីកា១.២២៦នាក់ (ស្រី១០១នាក់) មានដីកាចំនួន ៣៥៩នាក់ (ស្រី១១នាក់)។
៣- បញ្ចូលវត្ថុតាងគ្រឿងញៀន សរុបជាង ៣៣៥៥គីឡូក្រាម ។
៤- ចាប់យក រថយន្ត ១០៥គ្រឿង ម៉ូតូ១៧៥៨គ្រឿង ទូរស័ព្ទ៥៥២៦គ្រឿង អាវុធខ្លី២៣ដើម និងអាវុធវែង៦ដើម។
លោកឧត្តមសេនីយ៍ទោនាយករងមន្ទីរ បានបន្ថែមថា បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ចំនួន ៩ ដែលបានបំពាក់កុំព្យូទ័រ និងឧបករណ៍ស្គេនខ្ចៅដៃ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង, មណ្ឌលគិរី, ព្រះវិហារ, ព្រៃវែង, រតនគិរី, ស្ទឹងត្រែង, ឧត្តរមានជ័យ, កែប និងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។

សូមជម្រាបជូនថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន
កាលពីឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាប សរុប ១០,៤៦១ករណី ឃាត់មនុស្ស ២១,៥៦៦នាក់ ក្នុងនោះ ស្រី ១,៣៣៤នាក់។
ជាង ១ម៉ឺនករណីនោះ រួមមាន ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ៦,៧១៥ករណី ឃាត់ ១២,៧៣៩នាក់ (ស្រី ១,០០៣នាក់) និងប្រើប្រាស់ ៣,៧៤៦ករណី ឃាត់ ៨,៨២៧នាក់(ស្រី ៣៣១នាក់) អនុវត្ដន៍ដីកា ៥៣៦ករណី ឃាត់ ៤៩៦នាក់ (ស្រី ១៣នាក់)។
ចាប់យកវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទសរុបជាង ៣,១៧៩គីឡូក្រាម សារធាតុគីមីផ្សំ ៥,០២៥គីឡូក្រាម កញ្ឆាជាង ២៩២គីឡូក្រាម រថយន្ដ ១៦០គ្រឿង ម៉ូតូ ២,៨៣១គ្រឿង ទូរស័ព្ទ ៨,៦១២គ្រឿង ជញ្ជីង ៥៧៩គ្រឿង អាវុធខ្លី ៣២ដើម និង អាវុធវែង ២៦ដើម៕
អត្ថបទ៖ រ៉ាវុទ្ធ

-
សន្តិសុខសង្គម៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក