Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ហ៊ឺ វីរៈ ចូលរួម​បើកកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច

បានផុស

នៅ

នារសៀលថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញបើកជាផ្លូវការកម្មវិធីសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដោយមានការចូលរួមអមដំណើរពីមន្ត្រីជាច្រើនរូបផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធីសង្ក្រាន្តថ្ងៃទី១ នេះមានកម្មវិធីសប្បាយៗជាច្រើនដូចជា លេងល្បែងកំសាន្តប្រជាប្រិយ បោះអង្គុញ ដណ្តើមស្លឹកឈើ លាក់កន្សែង ការបង្ហាញទស្សនីយភាពក្បាច់គុនល្បុក្កតោ របាំត្រុដិ និងកម្មវិធីប្រឡងរាំ ដោយមានការអញ្ជើញចូលរួមពីសិស្សវិទ្យាល័យទាំងបីក្នុងស្រុកកំពង់ត្រឡាចចំនួន ២៣គូ រួមមាន÷ វិទ្យាល័យជាស៊ីម កំពង់ត្រឡាច ចំនួន ៧គូ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ៦គូ និងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចចំនួន ១០គូ។

កម្មវិធីប្រកួតរាំនេះ មានការដាក់ពិន្ទុពីសំណាក់ លោកស្រី សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ប៉ុក សារ៉ាន់ ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក អន ឈាហេង មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព។

កម្មវិធីសង្ក្រាន្តនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយប្រកប​ដោយទឹកមុខស្រស់ញញឹម និងការប្រឡងរាំចង្វាក់ប្រពៃណីខ្មែរ ដែលជាការថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ បណ្តុះឆន្ទ:ឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងស្វែងយល់នូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៣៦ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

ព័ត៌មានជាតិ៥២ នាទីutes មុន

មន្រ្តីសុខាភិបាល៖ បច្ចុប្បន្នជំងឺគ្រុនឈាមនៅភ្នំពេញ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន

មីនតោន
សន្តិសុខសង្គម៥៤ នាទីutes មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

Sokha Hotels

ព័ត៌មានពេញនិយម