ព័ត៌មានជាតិ
អាកាសយានដ្ឋានចំនួន ០៨ ចុះបញ្ជីនៅកម្ពុជា មាន ៣ កំពុងដាក់ឲ្យដំណើការ
បច្ចុប្បន្ននេះ អាកាសយានដ្ឋានដែលបានចុះបញ្ជីមានចំនួន ០៨ នៅកម្ពុជា ក្នុងនោះមាន ០៣ កំពុងដាក់ឲ្យដំណើរការពេញលេញរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។

ដោយឡែក អាកាសយានដ្ឋានស៊ីវិលក្នុងស្រុកចំនួន ៥ ដែលមិនទាន់ដំណើរការមាន៖ អាកាសយានដ្ឋានបាត់ដំបង ស្ទឹងត្រែង កោះកុង និងមណ្ឌលគិរី ខណៈអាកាសយានដ្ឋានកំពង់ឆ្នាំងកំពុងប្រើប្រាស់និងគ្រប់គ្រងរួមគ្នាដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងការពារជាតិ។ នេះបើតាមឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
អាកាសយានដ្ឋានទាំងនេះប្រតិបត្តិការជាចម្បងសម្រាប់យន្តហោះកម្រិត C និង D។ ដោយសារតែតម្រូវការនៃការហោះហើររយៈចម្ងាយឆ្ងាយ និងផ្លូវហោះហើរដែលមានរំហូរអ្នកដំណើរច្រើន ផ្លូវហោះមួយចំនួនដំណើរការដោយយន្តហោះកម្រិត E ដូចជា A333 និង B777 លើសពីបទដ្ឋានបច្ចេកទេសដែលមិនស្របនឹងដំណើរការសុវត្ថិភាព និងការធានាប្រតិបត្តិការនៃអាកាសយានដ្ឋាន។
បើតាមឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ជើងហោះហើរអន្តរជាតិពីកម្ពុជាភាគច្រើន ផ្តោតលើការហោះហើរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសគោលដៅដែលមានជើងហោះហើរត្រង់ច្រើនជាងគេគឺប្រទេសចិន។ បច្ចុប្បន្ននេះ កម្ពុជាពុំមានការហោះហើរត្រង់ទៅកាន់ទ្វីបអឺរ៉ុប សហរដ្ឋអាម៉េរិក អាហ្វ្រិក និងអាស៊ីខាងត្បូងទេ។
ក្រុមហ៊ុន OCIC បានទទួលគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលក្នុងការវិនិយោគសាងសង់ អាកាសយានដ្ឋានភ្នំពេញថ្មីក្នុងរូបភាពនៃភាពជាដៃគូរវាងរដ្ឋនិងឯកជន (OCIC ៩០% និងរដ្ឋាភិបាល ១០%) តាមទម្រង់ “រចនាប្លង់ សាងសង់ ហិរញ្ញប្បទាន ធ្វើជាម្ចាស់កម្មសិទ្ធិ និងធ្វើប្រតិបត្តិការ/design build finance own and operate (DBFOO)”។ គម្រោងអភិវឌ្ឍន៍នេះចែកចេញជា ០៣ ដំណាក់កាល ដោយដំណាក់កាល ទី១ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០ ដំណាក់កាលទី២ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពីឆ្នាំ២០៥០តទៅ។
ក្នុងដំណាក់កាលទី១ ផែនការមេអភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មីនឹងពង្រីកសមត្ថភាពទទួលភ្ញៀវចំនួន ១៣ លាននាក់/ឆ្នាំ ជាមួយសមត្ថភាពឆ្លងកាត់ទំនិញប្រមាណ ១៧៥ ០០០តោន ព្រមទាំងមានសមត្ថភាពទទួលយន្តហោះរហូតកម្រិត E (Code E:A-340-300, A350-900 and B777- 200/300ER, B747-300/400) និងមានចំណតយន្តហោះចំនួន ២២។
បន្ទាប់ពីបញ្ចប់ដំណាក់កាលទី១ ក្រុមហ៊ុនអភិវឌ្ឍន៍គ្រោងសាងសង់ផ្លូវរត់ (2r runway) ទី២ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពាក់ព័ន្ធបម្រើឱ្យយន្តហោះប្រើប្រាស់ taxiway)។ ផែនការអភិវឌ្ឍន៍នេះគ្រោងពង្រីកសមត្ថភាពទទួលភ្ញៀវរហូតដល់ ៣០ លាននាក់/ឆ្នាំ នៅឆ្នាំ២០៥០ ជាមួយសមត្ថភាពឆ្លងកាត់ទំនិញប្រមាណ ៥២៧ ០០០តោន។ ជាមួយគ្នានេះ ការអនុវត្តនៃផែនការមេអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានពីរដំណាក់កាល ក្នុងនោះពីឆ្នាំ២០២០ ដល់២០២៣ មានផែនការបង្កើនសមត្ថភាពទទួលភ្ញៀវប្រមាណ ៧ លាននាក់/ឆ្នាំ និងទំនិញឆ្លងកាត់ប្រមាណ ១០ ០០០ តោន/ឆ្នាំ ខណៈដំណាក់កាលបន្ទាប់ពីឆ្នាំ ២០២៣ គ្រោងបង្កើនសមត្ថភាពទទួលភ្ញៀវ ២០លាននាក់/ឆ្នាំ និងទំនិញឆ្លងកាត់ប្រមាណ ៦០ ០០០តោន/ឆ្នាំ។
ជារួម ការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជានៅមានកម្រិតធៀបនឹងបណ្តាប្រទេសក្នុង តំបន់អាស៊ាន ជាពិសេសដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ជាក់ស្ដែង បច្ចុប្បន្ននេះមានអាកាសយានដ្ឋានតែ ៣ ប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពទទួលការហោះហើរអន្តរជាតិ ជាមួយនឹងចំនួនជើងហោះហើរ និងទំនិញឆ្លងកាត់តិចតួច ព្រមទាំងបណ្ដាញអាកាសចរណ៍មានលក្ខណៈ មិនទាន់ពេញលេញដែលរាំងស្ទះដល់ការតភ្ជាប់ជើងហោះហើរជាមួយប្រទេសនិងតំបន់ជុំវិញ។
ជាមួយគ្នានេះកម្ពុជាមិនទាន់មានមធ្យោបាយពេញលេញ និងភាពងាយស្រួលគ្រប់គ្រាន់លើផ្នែកអាកាសចរណ៍ក៏ដូចជាខ្វះការគាំទ្រគ្រប់គ្រាន់សម្រាប់ការផ្លាស់ប្ដូរជើងយន្តហោះអន្តរជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសជាដើម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង