ព័ត៌មានជាតិ
ត្រីភាគី រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឲ្យយុវជនកម្ពុជាទទួលបានឱកាសការងារសមរម្យ
ភ្នំពេញ ៖ ត្រីភាគីរួមមានតំណាងមកពីរដ្ឋាភិបាលនិយោជកនិងសហជីពបានមកជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយ ដើម្បីកំណត់បញ្ហាប្រឈមសំខាន់ៗនិងរកដំណោះស្រាយឲ្យបានទាន់ពេលវេលាសំដៅធ្វើយ៉ាងណាឲ្យបុរស ស្ត្រីនិងក្រុមងាយរងគ្រោះទទួលបានឱកាសការងារសមរម្យសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ថ្នាក់ជាតិស្តីពីការត្រួតពិនិត្យប្រចាំឆ្នាំលើ “កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថាសិក្ខាសា លាត្រីភាគីនេះ មានគោលបំណងដើម្បីពិនិត្យមើលអំពីសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងសកម្មភាពអាទិភាពក្នុងឆ្នាំបន្ទាប់ និងការកំណត់បញ្ហាប្រឈមសំខាន់ៗ ដើម្បីជំរុញការអនុវត្តសម្រេចឱ្យបានជោគជ័យលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងនេះ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ជាកម្មវិធីដ៏សំខាន់គាំទ្រដល់ការចូលរួមសម្រេចឱ្យបាននូវគោលដៅទាំងនេះផងដែរ ហើយវាក៏ជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គម រួមចំណែកធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជានៅត្រឹមឆ្នាំ២០៣០។

លោករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនេះផ្ដោតការយកចិត្តទុកដាក់លើគោលដៅអាទិភាពសំខាន់ៗចំនួន ៣ រួមមានទី១ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើនទទួលបានការងារសមរម្យប្រកបដោយផលិតភាព ដោយសារការកើនឡើងនូវពិពិធកម្មសេដ្ឋកិច្ច ផលិតភាព ភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ទី២ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គម ប្រកបដោយចីរភាព តម្លាភាព និងសមធម៌, និង ទី៣ សំវាទសង្គម ទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ ត្រូវបានធ្វើឲ្យប្រសើរឡើង ស្របទៅតាមបទដ្ឋានអន្តរជាតិខាងការងារ រាប់បញ្ចូលទាំងសម្រាប់ពលករទេសន្តរប្រវេសន៍។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាបានចំនួន៥ ដំណាក់កាលរួចមកហើយ គឺលើកទី១ សម្រាប់ឆ្នាំ២០០៥-២០០៧, លើកទី២ សម្រាប់ឆ្នាំ២០០៨-២០១០, លើកទី៣ សម្រាប់ឆ្នាំ២០១១-២០១៥, លើកទី៤ សម្រាប់ឆ្នាំ២០១៦-២០១៨ និងលើកទី៥សម្រាប់ឆ្នាំ២០១៩-២០២៣៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់