ត្រីភាគី​ រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដើម្បី​ឲ្យ​យុវជន​កម្ពុជា​ទទួល​បាន​ឱកាស​ការងារ​សមរម្យ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ត្រីភាគី​ រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដើម្បី​ឲ្យ​យុវជន​កម្ពុជា​ទទួល​បាន​ឱកាស​ការងារ​សមរម្យ

Published

on

ភ្នំពេញ​ ៖ ត្រីភាគី​រួមមាន​តំណាង​មកពី​រដ្ឋាភិបាល​និយោជក​និង​សហជីព​បាន​មក​ជួបជុំ​គ្នា​នៅក្នុង​សិក្ខាសាលា​មួយ​ ដើម្បី​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​និង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បុរស ស្ត្រី​និង​ក្រុម​ងាយ​រងគ្រោះ​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ត្រីភាគី​ ថ្នាក់ជាតិ​ស្តីពី​ការ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​លើ “​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣” ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការ ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា​សិក្ខា​សា លា​ត្រីភាគី​នេះ មាន​គោលបំណង​ដើម្បី​ពិនិត្យមើល​អំពី​សមិទ្ធផល​សំខាន់ៗ ដែល​កម្ពុជា​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ និង​សកម្មភាព​អាទិភាព​ក្នុង​ឆ្នាំ​បន្ទាប់ និង​ការកំណត់​បញ្ហា​ប្រឈម​សំខាន់ៗ ដើម្បី​ជំរុញ​ការអនុវត្ត​សម្រេច​ឱ្យបាន​ជោគជ័យ​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ដែល​បានអនុម័ត​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៩​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​ទន្ទឹ​មនឹង​នេះ កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ក៏​ជា​កម្មវិធី​ដ៏​សំខាន់​គាំទ្រ​ដល់​ការចូលរួម​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ទាំងនេះ​ផងដែរ ហើយ​វា​ក៏​ជា​ក្របខ័ណ្ឌ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​សង្គម រួមចំណែក​ធ្វើឱ្យ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០៣០​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្មវិធី​នេះ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​គោលដៅ​អាទិភាព​សំខាន់ៗ​ចំនួន ៣ រួមមាន​ទី​១ ស្ត្រី បុរស យុវជន និង​ក្រុម​ជន​ងាយ​រងគ្រោះ​កម្ពុជា​កាន់តែច្រើន​ទទួលបាន​ការងារ​សម​រម្យ​ប្រកបដោយ​ផលិតភាព ដោយសារ​ការកើនឡើង​នូវ​ពិពិធ​កម្ម​សេដ្ឋកិច្ច ផលិតភាព ភាព​ប្រកួតប្រជែង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។

ទី​២ ស្ត្រី បុរស យុវជន និង​ក្រុម​ជន​ងាយ​រងគ្រោះ​កម្ពុជា​កាន់តែច្រើន មានការ​ងារ​ធ្វើ​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព និង​ទទួលបាន​ប្រយោជន៍​ពី​សេវា​គាំពារ​សង្គម ប្រកបដោយ​ចីរភាព តម្លាភាព និង​សមធម៌​, និង ទី​៣ សំ​វាទ​សង្គម ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរឡើង ស្របទៅតាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ រាប់បញ្ចូល​ទាំង​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​។

គួរ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​បាន​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​បាន​ចំនួន​៥ ដំណាក់កាល​រួចមកហើយ គឺ​លើក​ទី​១ សម្រាប់​ឆ្នាំ​២០០៥-២០០៧, លើក​ទី​២ សម្រាប់​ឆ្នាំ​២០០៨-២០១០, លើក​ទី​៣ សម្រាប់​ឆ្នាំ​២០១១-២០១៥, លើក​ទី​៤ សម្រាប់​ឆ្នាំ​២០១៦-២០១៨ និង​លើក​ទី​៥​សម្រាប់​ឆ្នាំ​២០១៩-២០២៣៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ5 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ5 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ5 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ6 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម