Connect with us

ព័ត៌មានជាតិ

សិស្ស​វិទ្យាល័យហ៊ុន សែន ខ្លាកូន រៀបចំ​ពិព័រណ៍​ស្នាដៃសិស្ស រួម​ទាំង​អបអរ​សង្ក្រាន្តឆ្នាំថ្មី

បានផុស

នៅ

ក្នុងវិទ្យាល័យហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សច្រើនរយនាក់បាន​រៀបចំ​ពិធីតាំងពិពណ៌ស្នាដៃសិស្សនិងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែន ខ្លាកូន បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ពិធីតាំង​ពិព័រណ៍ស្នាដៃសិស្សានុសិស្សក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូននាពេលនេះបានបង្ហាញអំពីចំណេះដឹងចំណេះធ្វើរបស់សិស្សានុសិស្ស ដើម្បីបន្តវេនអភិវឌ្ឍន៍សង្គមជាតិ។

ជាមួយគ្នានេះក៏មានរៀបចំកម្មវិធី​​អបអរពិធីបុណ្យ​សង្ក្រាន្តឆ្នាំថ្មី មានការ​លេងល្បែងប្រជាប្រិយមានដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង​ ទាញព្រ័ត ដណ្ដើមស្លឹកឈើ វាយក្អម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ជាដើម។

លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែន ខ្លាកូន បន្តទៀតថា កម្មវិធី​សង្ក្រាន្តនេះលោកបានណែនាំដល់សិស្សនុសិស្សទាំងអស់ត្រូវ​ពង្រឹងសណ្ដាប់ធ្នាប់ ពិសេស​ហាម​ដាច់ខាតការ​លេង​បាញ់​ទឹក ជះ​ទឹក និង​ប៉ាត​ម្សៅនិងល្បែងផ្សេងៗទៀតដែលប៉ះពាល់ដល់វប្បធម៍ខ្មែរ ដែល​គ្មាន​សណ្តាប់ធ្នាប់ គ្មាន​របៀបរៀបរយ គ្មាន​ភាព​ថ្លៃថ្នូរ ព្រមទាំងគ្មាន​សុវត្ថិភាពជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម