Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ​ បន្ត​​ធ្វើ​ការងារ​យ៉ាង​ស្អិត​​ល្មួត​ ​ដើម្បី​សម្រួល​ឱ្យ​ពល​ករ​ខ្មែរ មក​ស្រុក​កំណើត​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​​​​

បានផុស

នៅ

មន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​បន្ត​សម្រម​សម្រួលព​លករ​ខ្មែរ​ដែល​បាន​​​កំពុង​ត្រលប់​មក​ស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអាជ្ញាធរ​នឹង​បន្ត​សម្របស​ម្រួល​រហូត​ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​លើក​លែង​តម្លៃទិដ្ឋាការ។ នេះ​បើ​តាម​លោ​ក​ សាន គីមហុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សាន គីមហុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្ត​សហការ​យ៉ាង​ស្អិតល្មួតជាមួយ​នឹង​ស្ថាប័នពាក់​ព័ន្ធ​ដើម្បី​បន្ត​ទទួល​ស្វាគមន៍​បង​ប្អូនពលករ​ចេញ​ចូល​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ២០២៤»។

លោក​បន្ថែមថា ភាគីពាក់ព័ន្ធ ក៏​ដូចជាក្រុមការងាររបស់ក្រសួងការងារ និង​បណ្តុះប​ណ្តាល​វិជ្ជាជីវៈ​បន្ត​ផ្សព្វផ្សាយ​ជូន​ដំណឹង​ និង​សុំ​ឲ្យ​ពលករ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​មិត្តភក្តិ​បង​ប្អូន​ពលករ​ផ្សេង​ទៀត​អំពីការ​លើក​លែង​ថ្លៃ​សេវា ​និង​ការខិតខំប្រឹងប្រែងរបស់​រាជរដ្ឋភិបាល​កម្ពុជា​ដែល​មាន​សម្ដេចធិបតី​ជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។ លោក​បន្ថែមថា បងប្អូនពលករ​ស្ទើរ​តែ​១០០%បា​ន​ដឹង​ពី​អនុសាសន៍​របស់​សម្ដេចធិបតី​អំពី​ការ​លើក​លែង​ថ្លៃ​សេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយរីករាយ យ៉ាង​ខ្លាំង​ពី​ការ​លើក​លែង​ថ្លៃសេវាចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ។

គូរ​ឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ​២០២៤ ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​ឧសភា ឆ្នាំ២០២៤ នេះ​ការ​អបអរសាទរ និង​សប្បាយ​ចិត្ត​ពី​សំណាក់​បង​ប្អូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​យ៉ាង​ផុស​ផុល។​

គូស​បញ្ជាក់​ផង​ដែរ​ថា ​នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះមានពលរដ្ឋ និង​ពលករ​ខ្មែរ​ចំនួន​២២,១១៣ ​បាន​វិលត្រលប់ពីប្រទេសតាមច្រកព្រំដែនអន្តរជាតិកម្ពុជា ថៃ ដើម្បី​មក​លេង​ស្រុក​កំណើត​ក្នុង​អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម