Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាការរម្លឹកពុទ្ធបរិស័ទត្រឡប់ទៅបតិបត្តិឱ្យបានល្អតាមពុទ្ធឱវាទ

បានផុស

នៅ

ស្ថិតក្នុងឱកាសទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រនៃកម្ពុជា បានចាត់ទុកទិវាព្រះពុទ្ធសាសនាអន្តរជាតិ ប្រារព្ធឡើងដើម្បីរម្លឹកដាស់តឿនដល់ពុទ្ធបរិស័ទគ្រប់និកាយត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមឱវាទនៃព្រះសម្មាសម្ពុទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមរយៈព្រះរាជសារ ប្រទាន​ជូន ជនរួមជាតិ នាថ្ងៃនេះ បានសម្តែងនូវហឫទ័យសោមនស្សរីករាយ និងបានអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិកម្ពុជាទាំងអស់ នៅក្នុងឱកាសនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ។

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះ ប្រារព្ធឡើងដើម្បីរម្លឹកដាស់តឿនដល់ពុទ្ធបរិស័ទគ្រប់និកាយត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមឱវាទនៃព្រះសម្មាសម្ពុទ្ធនៃយើង។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាព និងសាមគ្គីភាពរវាងនិកាយទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង»

ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា​ ទ្រង់បានបន្តថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិនេះ នឹងបន្តផ្សព្វផ្សាយព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិខ្មែរផង និងនៅលើសកលលោកទាំងមូលផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម