Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរ​ណ៍ចំនួន ១១ ​ភ្ជាប់​ជើង​ហោះ​ហើរ​​មក​អាកាសយានដ្ឋាន​​ខេត្ត​សៀមរាប

បានផុស

នៅ

បើ​តាម​ប្រភពពី​​មន្រ្តី​បម្រើការងារ​នៅអាកាសយានដ្ឋាន​​សៀមរាប​អង្គរ​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​អាកាសចរ​ណ៍​ចំនួន ១១ បាន​ភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋាន​​សៀមរាប​អង្គរ​ថ្មី​ ចាប់​តាំង​ពី​បើក​ឲ្យ​ដំណើរការ​ក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម សានីរាន មន្រ្តី​សម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុមហ៊ុន​អាកាសចរ​ណ៍​ទាំង ១១ ដែល​មាន​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​មាន ក្រុមហ៊ុន China Eastern Airlines (MU) ក្រុមហ៊ុន Cambodia Angkor Air (K6) ក្រុមហ៊ុន Vietnam Airlines (VN) ក្រុមហ៊ុន Singapore Airlines (SQ) ក្រុមហ៊ុន Malaysia AirAsia (AK) ក្រុមហ៊ុន Thai AirAsia (FD) ក្រុមហ៊ុន Thai Airways (TG) ក្រុមហ៊ុន Bangkok Airways (PG) ក្រុមហ៊ុន Lao Airlines (QV) ក្រុមហ៊ុន Vietjet Air (VJ) ក្រុមហ៊ុន Sky Angkor Airlines (ZA)។

ជាមួយ​គ្នា​នេះ មាន​ទីក្រុង​ចំនួន ១៥ ដែល​បាន​តភ្ជាប់​ជើង​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​មាន ​ទីក្រុង​គុនមីង (ប្រទេស​ចិន) ទី​ក្រុង​ភ្នំពេញ និង​ក្រុងព្រះសីហនុ (ប្រទេស​កម្ពុជា) ទីក្រុង​ប៉ាក់សេ និង​ហ្លួងព្រះបាង (ប្រទេស​ឡាវ) ទីក្រុង​កូឡាឡាំពួរ (ប្រទេស​ម៉ាឡេស៊ី) ទីក្រុង​បាងកក​ (ប្រទេស​ថៃ) ទីក្រុង​សិង្ហបុរី (ប្រទេស​សិង្ហបុរី) ទីក្រុង​​ហូជីមីញ ហាណូយ ដាណាង (ប្រទេស​វៀតណាម) ទីក្រុង​អីងជុន ដេគូ ប៊ូសាន និងម៉ូន (ប្រទេស​កូរ៉េ​ខាង​ត្បូង)។

បើ​តាម​មន្រ្តី​រូបនេះ លំហូរ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាកាសយានដ្ឋាន​សៀមរាប​អង្គរមួយ​ថ្ងៃ​មាន​ជាង ៥ ០០០ នាក់ ខណៈ​ចំនួន​ជើង​ហោះហើរ​ទាំង​ឡើង​ទាំង​ចុះ​មាន​ជាង ៥០ ជើង។

អាកាសយានដ្ឋាន​សៀមរាប​​អង្គរ បាន​បើក​ដំណើរការ​ជា​ផ្លូវ​កាលពី​ខែ​តុលា ឆ្នាំ ២០២៣ ជា​ការ​​វិនិយោគ​ក្រោម​រូបភាព BOT។ ដោយ​ចាយ​កញ្ចប់​​វិនិយោគ​អស់​ជាង ១ ៣០០ លាន​ដុល្លារ អាកាសយានដ្ឋាន​ថ្មី​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​សូទ្រនិគម​ មាន​ចម្ងាយ​ជាង ៥០ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ជា​ព្រលាន​យន្តហោះ​កម្រិត​ 4E ដែល​អាច​ទទួល​យន្តហោះ​ឆ្លង​ទ្វីប​ហោះហើរ​និង​ចុះចត​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៩ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម