ព័ត៌មានជាតិ
មន្រ្តីជំនាញសុខភាពសត្វ ចុះបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វរស់
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំសហការីចុះធ្វើជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វ និងតាមទីសត្តឃាត។

លោក ចាន់ បញ្ញាវ័ន្ត លើកឡើងថា ការធ្វើជីវសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វ មានសារៈ សំខាន់ណាស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្សេងៗ ពីទ្រុងចិញ្ចឹមមួយទៅមួយទ្រុងផ្សេងៗទៀត ក៏ដូចជាការឆ្លងពីតំបន់មួយទៅកាន់តំបន់មួយទៀត។
មធ្យោបាយដឹកជញ្ជូន គឺជាភ្នាក់ងារចម្លងជំងឺយ៉ាងលឿន ដែលធ្វើប្រជាពលរដ្ឋ ជាម្ចាស់កសិដ្ឋាន មានការព្រួយបារម្ភ ខណៈដែលរដូវក្តៅនេះ អាចមានសត្វខ្លះឈឺ ដោយសារអាកាសធាតុប្រែប្រួល។ លោកបន្តថា ប្រភេទជំងឺខ្លះ ក៏ជះឥទ្ធិពលដល់សុខភាពអ្នកបរិភោពផងដែរ បើសិនករណីផ្ទុះជំងឺឆ្លងកើតឡើង។

ចំពោះរដូវក្តៅ សត្វគោ ក្របី ប្រឈមមុខទៅនឹងជំងឺបូសខ្យល់ មានរោគសញ្ញា សត្វឡើងហើមពោះ និងប្រកាច់ ជំងឺនេះអាចធ្វើឲ្យសត្វងាប់ ករណីមិនងាប់នឹងធ្វើឲ្យសត្វបង្ករជាជំងឺរ៉ាំរៃផងដែរ។ ដើម្បីបញ្ជៀសជំងឺនេះបាន ម្ចាស់សត្វត្រូវ ដាក់ទឹកផឹកឲ្យបានគ្រប់គ្រាន់ ឧស្សាលាងសម្អាតខ្លួនសត្វឲ្យញឹកញាប់ (ពីរ ឬបីដងក្នុងមួយថ្ងៃ) ដើម្បីបញ្ចុះកំដៅពីក្នុងខ្លួន។
លោកបន្ថែមថា ការបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វ គ្រប់ប្រភេទ នៅពេលនេះ ក៏ជាផ្នែកមួយក្នុងការទប់ស្កាត់ជំងឺឆ្លងមួយប្រភេទ ដែលមានសភាពកាចសាហាវ គឺជំងឺអង្គត្រាក់ (ជំងឺឈាមខ្មៅ) ដែលចម្លងពីសត្វទៅសត្វយ៉ាងលឿន។
ជំងឺនេះបច្ចុប្បន្ន កំពុងមានការរីករាលដាលខ្លាំង នៅប្រទេសឡាវ។ ជំងឺឈាមខ្មៅ ក៏អាចចម្លងមកមនុស្សបានផងដែរ ហើយក្នុងករណីធ្ងន់ធ្ងរធ្វើឲ្យស្លាប់បាន។

លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់សត្វ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល តាមរយៈការជួយសង្កេត លើសត្វចិញ្ចឹមរបស់ខ្លួន ក្នុងករណីមានការសង្ស័យ ត្រូវរាយការជាបន្ទាន់មកកាន់ ភ្នាក់ងារពេទ្យសត្វភូមិ ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។
គួរបញ្ជាក់ថា មន្រ្តីជំនាញសុខភាពសត្វ បានធ្វើជីវសុវត្ថិភាព លើមធ្យោបាយដឹកជញ្ជូនសត្វចំនួនសរុប២៧គ្រឿងរួមមាន រថយន្តដឹកជ្រូក០៥គ្រឿង រថយន្តដឹកគោក្របី០៣គ្រឿង រថយន្តដឹកមាន់១៧គ្រឿង រថយន្តដឹកទា០២គ្រឿង និងនៅទីសត្តឃាតដ្ឋានចំនួន០៣កន្លែង គឺទីសត្តឃាតដ្ឋានក្រុងស្ទឹងសែន ទីសត្តឃាតដ្ឋានស្រុកស្ទោង និងទីសត្តឃាតដ្ឋានកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕



អត្ថបទ៖ ឈាង មករា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង