Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះត្រួតពិនិត្យទីតាំងដែលក្រុមឈ្មួញ ចូលកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋប្រមាណ ១៥ ហិកតា

បានផុស

នៅ

សមត្ថកិច្ចចម្រុះខេត្តរតនគិរីកាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យទីតាំងដែលក្រុមឈ្មួញចូលកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋ ក្រោយពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលព័ត៌មានពាក់ព័ន្ធករណីថា មានក្រុមឈ្មួញចូលកាប់ទន្ទ្រានដីព្រៃភ្នំលាវ ស្ថិតក្នុងឃុំតឺន ស្រុកកូនមុំ ខេត្តរនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៧៖០០ ព្រឹក សមត្ថកិច្ចចម្រុះបានសហការជាមួយក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយលោក វ៉ាន់ សោភា អភិបាលរងខេត្ត ចុះពិនិត្យទីតាំងដែលក្រុមជនល្មើសបានលួចកាប់បំផ្លាញព្រៃឈើ​យកដីធ្វើជាកម្មសិទ្ធិនៅចំណុចភ្នំលាវ ស្ថិតក្នុងភូមិសាស្ត្រភូមិកាំបាក់(ហៅក្រៅភូមិម៉ឺនថាំង)ឃុំតឺន ស្រុកកូនមុំ ខេត្តរតគិរី។

របាយការណ៍ខេត្តបានបញ្ជាក់ថា តាមការពិនិត្យស្ថានភាពជាក់ស្ដែង រួមនឹងរូបភាពដែលបានពីការបង្ហោះដ្រូនថតយកទិដ្ឋភាពជុំវិញ ភូមិសាស្ត្រដែលជនល្មើសកាប់បំផ្លាញមានទំហំប្រមាណ១៥ហិកតា(តួលេខបណ្តោះអាសន្ន)កាប់ជាដុំៗផ្សេងៗគ្នា ស្ថិតនៅចង្កេះភ្នំ និងលើខ្នងភ្នំលាវ។

តាមការពិនិត្យវាយតម្លៃរបស់លោក វ៉ាន់ សោភា ប្រធានក្រុមការងារថ្នាក់ខេត្តបានសន្និដ្ឋានថា ក្រុមជនល្មើសដែលលួចកាប់បំផ្លាញព្រៃឈើ គឺជាមុខសញ្ញាខិលខូចមួយចំនួនតូចដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិម៉ឺនថាំង ឃុំតឺន ហើយក្រុមនេះ អាជ្ញាធរមូលដ្ឋានក៏បានស្គាល់ឈ្មោះមុខសញ្ញាទាំងនេះហើយដែរ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម