Connect with us

ព័ត៌មានជាតិ

លើកទឹកចិត្តដល់សិស្សានុសិស្ស ឈប់​ប្រើប្រាស់​ថង់ប្លាស្ទិក ១ ថ្ងៃយ៉ាងតិច ក្នុង ១ សប្តាហ៍

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានមាន​ប្រសាសន៍​ថា ការ​ចូល​រួម​អនុវត្ត​យុទ្ធនាការ​មិន​ប្រើ​ថង់​ប្លាស្ទិក​ ដែល​​ចាប់​ផ្តើម​ពី​សកម្មភាព​សិស្សានុសិស្ស ​គឺ​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​គាំទ្រ​ដល់​អាទិភាព និង​យុទ្ធសាស្ត្រ​ចក្រា​របស់​ក្រសួង​បរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា នៅ​ទី​ស្តីការ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា ក្រសួងបរិស្ថាន បាន​សម្រេច​នូវ​ជោគជ័យ​ដ៏ត្រចះត្រចង់ នៃ​ភាពស្អាត​នៅកម្ពុជា ដោយ​សារ​មានការចូលរួមពីលោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ១០០% នៅ​គ្រប់គ្រឹះស្ថានសិក្សា​ទូទាំង​ប្រទេស នៅ​ក្នុងយុទ្ធនាការ​កាត់​បន្ថយការ​ប្រើប្រាស់ប្លាស្ទិក ក្រោម​ប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើង​រួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។

ជាក់ស្តែង យុទ្ធនាការ​នេះ​បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់​ប្រើថង់ប្លាស្ទិកចំនួន ១ ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ហើយ​សិស្សម្នាក់មិន​ប្រើថង់ផ្លាស្ទិកជាមធ្យម ៤ ថង់ ក្នុង ១ថ្ងៃ ដែល​ធានាការ​គ្រប់គ្រង​សំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។

លោក​រដ្ឋមន្ត្រី អះអាង​ថា «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បាន​ចាប់ផ្តើមពីសកម្មភាព និង​ការចូលរួម​ចេញ​ពី​បេះដូង​របស់​សិស្សានុសិស្សនាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់​យុទ្ធសាស្រ្តចក្រារបស់​ក្រសួងបរិស្ថាន ដែល​មានមុំ ៣សំខាន់ គឺស្អាត បៃតង និងចីរភាព។

ជាពិសេស យុទ្ធសាស្ត្រ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​បរិស្ថាន​នេះ គឺ​មាន​គោល​ដៅ​សំខាន់​ធ្វើ​ឱ្យកម្ពុជាដែល​ជាផ្ទះយើង​ទាំងអស់គ្នាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុប​បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់​ពីកម្ពុជា ក្នុង​ពេលអនាគតដ៏ខ្លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម