Connect with us

ព័ត៌មានជាតិ

ក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល, ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ ពិតជាមានសារៈសំខាន់

បានផុស

នៅ

ក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល, ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ ដោយវាជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយប្រជាពលរដ្ឋអាចលើកឡើងអំពីសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរមានវិធានការដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសិក្ខាសាលាស្តីពី​​​​​​ របៀបរបបការងារពត៏មាន និងសាធារណៈមតិ នាព្រឹកថ្ងៃទី៨មេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលរាជធានី មន្ត្រីសាលាខណ្ឌ និងមន្ទីរជុំវិញសាលារាជធានី ប្រមាណជាង៤០០នាក់ ។

លោកកើត ឆែ បន្តថា ទន្ទឹមនឹងភាពងាយស្រួល ក្នុងការទទួលព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ, ក៏រដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងនិយាយដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធជួបប្រទះនឹងបញ្ហាប្រឈម ដោយហេតុថា ព័ត៌មានមួយចំនួន មិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយ ហើយព័ត៌មានខ្លះទៀត ជាព័ត៌មាន ប្រឌិតខុសពីការពិត ដែលធ្វើឲ្យមន្ត្រីទទូលបន្ទុកព័ត៌មានមានការលំបាក ក្នុងការពិនិត្យ និងរាយការណ៍ជូន ថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងដោះស្រាយជូន។

ផ្តើមចេញពីបញ្ហាទាំងអស់ខាងលើ គឺទាមទារឲ្យមន្ត្រីទទួលព័ត៌មាននៃរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងនៅតាមមន្ទីរ-អង្គភាពមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ ជាមួយប្រភព និងបណ្តាញព័ត៌មានដែលខ្លួនមាន ដើម្បីធានាបានថា ព័ត៌មាននោះជាព័ត៌មានពិតប្រាកដ ចៀសវាងនូវ ព័ត៌មានដែលបង្កចលាចលបំពុលសង្គម, មានចរិតញុះញង់នយោបាយ ដែលនេះធ្វើឲ្យខាតបង់ពេលវេលា ក្នុងការសិក្សា និងស្រាវជ្រាវពីប្រភពព័ត៌មានជាដើម។

លោក កើត ឆែ មានប្រសាសន៍ថា នៅពេលដែលបច្ចេកវិទ្យាព័ត៌មានកាន់តែទំនើបទាន់សម័យ ពួកប្រឆាំងគេប្រើព័ត៌មានសង្គមវាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់។ ព័ត៌មានមានសារៈសំខាន់។ ទាំងអស់គ្នា ត្រូវដឹងថា ព័ត៌មាននៅជុំវិញខ្លួនយើង ក្នុងជីវភាពប្រចាំថ្ងៃ គេចមិនផុតពីព័ត៌មានឡើយ។

លោក កើត ឆែ អភិបាលរង បានណែនាំមន្ត្រីព័ត៌មាន​ឲ្យ​ធ្វើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ, វៃបក និងអួតចំពោះអ្វីដែលយើងធ្វើបាន។ បើមិនឆ្លើយតប ឬស្រាយបំភ្លឺទេ គេនឹងវាយប្រហារយើងរាល់ថ្ងៃ។

លោក កើត ឆែ បានណែនាំឲ្យបង្កើតគ្រប់ក្រុមឆាណែល ដើម្បីងាយស្រួលក្នុងក្នុងតាមដាន និងគ្រប់គ្រងព័ត៌មានបានទាន់ហេតុការណ៍ ហើយឆ្លើយតបអោយបានឆាប់រហ័ស។ បើយើងមិនដឹកមុខសាធារណៈមតិទេ យើងនឹងធ្វើតែតាមគេវៃ យើងនិងបានត្រឹមតែបកស្រាយ ឆ្លើយតបតែប៉ុណ្ណោះ។ ជាមន្ត្រីអ្នកព័ត៌មាន ត្រូវធ្វើទាំងបុរេប្រតិកម្ម និងការឆ្លើយតប រួមទាំងការអួត ដើម្បីគ្រប់គ្រងសាធារណៈមតិ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម