Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រគល់រថយន្ត ២៥ កៅអី ដល់ សមាគម វិទ្យុ និង ទូរទស្សន៍អនឡាញ សំឡេង ជនពិការភ្នែក (VOB)

បានផុស

នៅ

នា​រសៀល​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​រថយន្ត​២៥ កៅអី និង​គ្រឿង​ឧបភោគបរិភោគ ជូន​ដល់​សមាគម វិទ្យុ និង​ទូរទស្សន៍​អន​ឡាញ​សំឡេង​ជនពិការភ្នែក (VOB)។ សម្ភារៈ​ដែល​បាន​រៀបរាប់​ខាងលើ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ប្រកបដោយ​ក្ដី​សោមនស្ស​រីករាយ​លោក​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន ដែល​បាន​តស៊ូ​មិន​បោះបង់ចោល​ក្ដី​សង្ឃឹម​របស់​ខ្លួន ព្រមទាំង​លើកទឹកចិត្ត​ដល់​សមាគម វិទ្យុ និង​ទូរទស្សន៍​អន​ឡាញ​សំឡេង​ជនពិការភ្នែក (VOB) ឱ្យ​បន្តការងារ​ផ្សព្វផ្សាយ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​។ ឯកឧត្ដម ជឿជាក់​ថា សម្ភារៈ​ដែល​បាន​ប្រគល់ជូន​នា​ថ្ងៃនេះ នឹង​ជួយ​សម្រាល​បន្ទុក​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ផងដែរ​។

ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ ឯកឧត្ដម​បាន នាំយក​ការ​ផ្ដាំផ្ញើរ​ការសួរសុខទុក្ខ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​សារ​ជូនពរ​ពីស​ម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លោកជំទាវ​បណ្ឌិត និង​មានប្រសាសន៍​ជូនពរ​ដល់​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​នៃ​សមាគម​ឱ្យ​ជួបប្រទះ​តែ​សេចក្តីសុខ សុភមង្គល ជោគជ័យ​គ្រប់​ភារកិច្ច​។

​គួរ​បញ្ជាក់ដែរថា សមាគម វិទ្យុ និង​ទូរទស្សន៍​សំឡេង​ជនពិការភ្នែក គឺជា​ស្ថាប័ន​តែមួយគត់ ដែលមាន​ភាគរយ​នៃ​ជន​មាន​ពិការភាព បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​នេះ ច្រើន​ជាង​គេ​បំផុត​ក្នុងចំណោម​ស្ថាប័ន​ផ្សេងៗ​ទៀត ទាំង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន អង្គភាព​នេះ​មាន​ការិយាល័យ​កណ្តាលរ​បស់​ខ្លួន ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ព្រមទាំង​មាន​សាខា​ចំនួន​៤​ផ្សេងទៀត នៅតាម​បណ្តា​ខេត្ត​នានា ដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម