ព័ត៌មានជាតិ
បុគ្គលមួយចំនួនក្នុងវិស័យសាធារណៈមិនទាន់បានការគាំពាររបបសន្តិសុខសង្គម នឹងទទួលបានប័ណ្ណសមាជិក ប.ស.ស
លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា បុគ្គលស្ថិតក្នុងវិស័យសាធារណៈមួយចំនួន ដែលមិនទាន់ទទួលបានការគាំពារលើរបបសន្ដិសុខសង្គម នឹងទទួលបានប័ណ្ណសមាជិក ប.ស.ស។

ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ កាលពីថ្ងៃទី ៨ មេសា លោក ម៉េង ហុង បានបន្តថា បុគ្គលស្ថិតក្នុងវិស័យសាធារណៈមួយចំនួន ដែលមិនទាន់ទទួលបានការគាំពារលើរបបសន្ដិសុខសង្គម នឹងទទួលបានប័ណ្ណសមាជិក ប.ស.ស ក្នុងនោះរួមមាន ៖ សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និងមន្ត្រីខុទ្ទកាល័យ តែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ ឬប្រកាស និងមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានការធានារ៉ាប់រងរបបសន្ដិសុខសង្គមលើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ចាប់ពីពេលអនុក្រឹត្យនេះ ចេញជាធរមាន។
លោកអគ្គនាយក ប.ស.ស ស្ដីទី បញ្ជាក់បន្ថែមថា បើយោងតាមអនុក្រឹត្យលេខ ៦២ អនក្រ.បក ដែលមាន ៥ ជំពូក និង ៩ មាត្រា ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ របស់រាជរដ្ឋាភិបាល គ្រូពុទ្ធិកសិក្សា និងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងមន្ត្រីថ្នាក់ក្រោមជាតិ រួមមាន ៖ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុងស្រុកខណ្ឌដែលជាមន្ត្រីមូលដ្ឋាន ក៏ទទួលបានប័ណ្ណសមាជិក ប.ស.ស ដោយធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព។ ដោយឡែក សម្រាប់ទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតក្នុងវិសាលភាព នៃអនុក្រឹត្យខាងលើនេះទេ។

លោកអគ្គនាយក ប.ស.ស ស្ដីទី បានពន្យល់ថា ការពង្រីកវិសាលភាពនេះ ជាយន្តការបន្ថែមមួយទៀតក្នុងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ដែលជាកម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុច របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការធានាឱ្យមានសង្គតិភាពរវាងវិស័យសាធារណៈ និងវិស័យឯកជន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺនៅពេលមានជំងឺនោះឡើយ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ