ព័ត៌មានជាតិ
ត្រីមាសទី ១ ឆ្នាំនេះ មានសហគ្រាសគ្រឹះស្ថានបើកថ្មីជាង ៣ ពាន់ កម្មករជាង ១៤ ម៉ឺននាក់
នៅត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរបើកថ្មីជាង ៣ ពាន់រោងចក្រ មានកម្មករជាង ១៤ ម៉ឺននាក់ មានការកើនឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ៩ មេសា នេះថា ត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានសហគ្រាសគ្រឹះស្ថានកាត់ដេរបើកថ្មីចំនួន ១៦៣ រោងចក្រ មានកម្មករ-និយោជិតចំនួន ៧៩ ៧២១ នាក់ ស្រី ៥៥ ៤១៤ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរបើកថ្មីចំនួន ២ ២៨៥ រោងចក្រ មានកម្មករ-និយោជិតចំនួន ៦០ ៨០៣ នាក់ ស្រី ២៧ ៦៩៣ នាក់។
លោកបានបន្តថា បើសរុបទាំងសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរក្នុងត្រីមាសទី ១ ឆ្នាំនេះ មានរោងចក្របើកថ្មីចំនួន ៣ ០៤៨ រោងចក្រ មានកម្មករ-និយោជិតចំនួន ១៤០ ៥២៤ នាក់ ស្រី ៨៣ ១០៧ នាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងខ្ពស់ ដោយ ១ ត្រីមាស ឆ្នាំ ២០២៣ មានសហគ្រាសគ្រឹះស្ថានកាត់ដេរបើកថ្មីត្រឹមតែ ៣៥ រោងចក្រប៉ុណ្ណោះ មានកម្មករ ២១ ៥៦៦ នាក់ ស្រី ១០ ០៨៤ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរបើកថ្មីចំនួន ៤០១ រោងចក្រ មានកម្មករ-និយោជិតចំនួន ៨ ៦៧៦ នាក់ ស្រី ៣ ៥៣៥ នាក់ សរុបទាំងសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរចំនួន ៤៣៦ រោងចក្រ មានកម្មករ-និយោជិតចំនួន ២១ ២៤២ នាក់ ស្រី ១៣ ៦១៩ នាក់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់