ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន បង្កើតព្រឹត្តិការណ៍សប្បាយៗ សង្ក្រាន្តឆ្នាំ ២០២៤
អាជ្ញាធរស្រុកសេសានបានបង្កើតព្រឹត្តិការណ៍សប្បាយៗ រៀបចំសង្ក្រាន្តឆ្នាំ២០២៤ នៅបរិវេណវត្តជ័យមង្គល (ហៅវត្តកំភុន) និងផ្ដល់ឱកាសឲ្យកសិករនាំយកផលិតផលកសិកម្មមកដាក់តាំងលក់ដើម្បីបង្កើតទំនាក់ទំនងផ្នែកទីផ្សារកសិផលបន្ថែមទៀត។

ការរៀបចំចង្ក្រាន្តឆ្នាំថ្មី២០២៤ នៅក្នុងបរិវេណវត្តជ័យមង្គល ស្រុកសេសានខេត្តស្ទឹងត្រែងនៅថ្ងៃទី ០៨ ខែមេសាឆ្នាំ២០២៤ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ សង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ និងចាប់ផ្ដើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ មេសា ដោយមានការចូលរួមពីរថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។
លោកអភិបាលស្រុកបន្តថា នេះពិតជាមានមោទនភាពណាស់ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍សប្បាយៗក្នុងឆ្នាំថ្មី ព្រោះព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនាំមកនូវបរិយាកាស ប្រកបដោយមនោសញ្ចេតនារីករាយ សាមគ្គីភាព មិត្តភាព ស្ថិតក្រោមដំបូលសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា៖ សង្ក្រាន្តឆ្នាំថ្មីនេះបានកើតចេញពីកត្តាសាមគ្គីគ្នាភាព រវាងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសទទួលបានការជួយឧបត្ថមគាំទ្រទាំង ស្មារតី សម្ភារៈ និងថវិកាពីសប្បុរសជននានា ហើយធនធានទាំងនេះបានជំរុញឱ្យព្រឹត្តិការណ៍សង្ក្រាន្តដំណើរការទៅបាន តាមការគ្រោងទុក និងបានលើកតម្កើងប្រពៃណីវប្បធ៌មរបស់ជាតិយើងឱ្យកាន់តែមានភាពថ្កុំថ្កើងឡើងថែមទៀត។
ព្រះតេជគុណ ជុំ ខេង ចៅអធិការវត្តជ័យមង្គល មានសង្ឃដីការថា៖ ទំនៀមទម្លាប់នេះយើងមិនអាចមើលរំលងបានទេ ព្រោះជាបទពិសោធន៍មួយ ដែលចាសទុំបាន ដឹកនាំកូនចៅយើងលេង ល្បែងប្រជាប្រៃយ៍ខ្មែរ ដូចជាបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ក្រុងមាន់ ជាដើម។

ព្រះតេជគុណមានសង្ឃដីការបន្តថា៖ ក្នុងព្រឹត្តិការណ៍នេះ យុវជន ត្រូវសិក្សាកត់ចំណាំទុក ហើយរួមគ្នាប្រតិបត្តិតាមប្រពៃណីឱ្យបានត្រឹមត្រូវ ព្រោះយុវជនជាអ្នកស្នងអភិរក្សគ្រប់កិច្ចការទាំងឡាយទាំងពួង តទៅអនាគត។
អ្នកស្រី ឃុន លីនដា ប្រជាពលរដ្ឋរស់នៅភូមិឃុំកំភុនបានបញ្ជាក់ថា៖ ផ្តើមចេញពីការខិតខំប្រឹងប្រែងនេះ យុវជន និងបានចេះបានចាំចំណាំទុក ហើយភាពសប្បាយរីករាយក៍បានទាក់ទាញ ភ្ញៀទេចរមកកម្សាន្តច្រើន ការលក់ដូរក៏ទទួលបានប្រាក់ចំណូល។

អ្នកស្រីនឹងខិតខំរៀបចំទៅតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបម្រើសេវាកម្មឱ្យល្អ រៀបចំកន្លែងមានតុមានអីទុកឲ្យភ្ញៀវគាត់មកគាត់ស្រួល អង្គុយហូបបុកល្ហុង សាច់គោអាំង ស្លាប់មាន់អីមានច្រើនទៀតអញ្ចឹង ជាលក្ខណៈដូចយើងលក់សាច់អាំងអីយើងច្រើនទិញមកវិញមកពីផ្សារ បន្លែ នឹងច្រើនតែបន្លែធម្មជាតិក្នុងស្រុក បន្លែប្រមូលទិញតាមភូមិដោយសារធម្មជាតិ។
សូមបញ្ចាក់ថា៖ ក្នុងពិធីសង្ក្រាន្តនេះអាជ្ញាធរស្រុកបានរៀបចំឱ្យបានស្តង់សម្រាប់កសិករលក់ ដូរផលិតផលកសិកម្មចំនួនជាង៣០ស្តង់ និងតម្រូវឱ្យអាជ្ញាធរឃុំនិមួយៗ សហការជាមួយប្រជាកសិករ និងបងប្អូនអាជីវករលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរផងដែរ៕


អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព