Connect with us

ព័ត៌មានជាតិ

អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណ ប ស ស

បានផុស

នៅ

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់គ្រួសារក្រីក្រ” ដែលមានការចូលរួមជាវាគ្មិនពីមន្ត្រីជំនាញមកពីក្រសួងចំនួន៣ គឺ៖ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការពន្យល់បកស្រាយពាក់ព័ន្ធទៅនឹងជំនួយសង្គម ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៦៨នាក់ មកពី៤៨អង្គភាព ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគាំពារសង្គមបានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើក្របខ័ណ្ឌគោលនយោបាយជាតិជាក់លាក់មួយដែលបានបង្កើតឡើងចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ជារបត់ថ្មីមួយក្នុងការជំរុញការគាំពារសង្គម។

លោកថ្លែងបន្តថា ប្រព័ន្ធគាំពារសង្គម មានសមាសភាពធំចំនួនពីរគឺ ជំនួយសង្គម និងផ្នែកគាំពារសន្តិសុខសង្គម​(ប.ស.ស) ដែលបច្ចុប្បន្នសន្តិសុខសង្គម (ប.ស.ស) កំពុងធ្វើប្រតិបត្តិការ ដោយប្រតិបត្តិករទោលឈ្មោះថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) National Social Security Fund។ លោកថ្លែងបន្តថា សន្តិសុខសង្គម(ប.ស.ស) មានលក្ខណៈសម្គាល់ចំនួន២គឺ៖ ១/ សន្តិសុខសង្គម៖ មិនមានកំណត់ក្រុមគោលដៅ បានន័យថា យើងចង់ធ្វើការពង្រីកគ្របដណ្តប់ផ្នែកសន្តិសុខសង្គម (ប.ស.ស)ឲ្យបានច្រើនជាអតិបរិមាបែបសកល(ច្រើនបំផុត ឬគ្រប់គ្នា)។ ២/ សន្តិសុខសង្គម៖ ស្ថិតក្រោមការគ្របដណ្តប់របបវិភាគទានជាប្រចាំខែចូលទៅក្នុងបេឡារួម ដើម្បីទទួលបានអត្ថប្រយោជន៍សេវារបបសន្តិសុខសង្គមចំនួន៣គឺ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងសោធននិវត្តន៍។

ពាក់ព័ន្ធជំនួយសង្គមលោកពន្យល់ថា ថវិកាដែលត្រូវជួយជាថវិកាជាតិទាំងស្រុង ដែលបានមកពីថវិកាប្រមូលពន្ធរបស់រដ្ឋ និងត្រូវផ្តល់ទៅដល់ក្រុមគោលដៅជាក់លាក់ នៅក្នុងកាលៈទេសៈជាក់លាក់ បានន័យថា ការកំណត់លើគោលដៅចម្បងគឺ ត្រូវឈរលើមូលដ្ឋានកម្រិតជីវភាពក្រីក្រ ឬមិនក្រីក្រ ហើយបើសិនជាគ្រួសារទាំងនោះត្រូវបានវាយតម្លៃថាក្រីក្រ រដ្ឋនឹងចេញបណ្ណជូន ដែលបណ្ណនោះមានឈ្មោះថា បណ្ណសមធម៌។

បើតាមការលើកឡើងពីមន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨០មុឺនគ្រូសារ ឬស្មើប្រមាណ ៣,៥០០,០០០នាក់ (៣លាន ៥សែននាក់) បានទទួលបណ្ណសមធម៌ ហើយរហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណ ១,៣៣១ លានដុល្លារអាមេរិក ក្នុងការរ៉ាប់រងលើជំនួយសង្គម ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម