Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តខេត្តបាត់ដំបង ពង្រីកតំបន់ត្រជាក់ចិត្តចាប់​​ពី​គល់ស្ពាន ១៣ ​មករា ដល់ វិទ្យាល័យ ​​នេត យ៉ង់

បានផុស

នៅ

បើតាម​លោក សុខ លូ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបងបាន​ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​បាត់ដំបងនឹង​ពង្រីក​តំបន់​ត្រជាក់​ចិត្ត​ឱ្យ​កាន់​តែ​វែង​ជាង​មុន ក្នុង​ព្រឹត្តិការ​សង្ក្រាន្ត​ខាង​មុខ​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិមក​លេង​កម្សាន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ព្រឹត្តិការ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបងនឹង​ពង្រីក​តំបន់​ត្រជាក់​ចិត្ត​ឱ្យកាន់តែវែង​ជាងមុន ពោល​គឺ​ប្រើប្រាស់​វិថី​សម្ដេច​ក្រឡាហោម​ស ខេង ចាប់​ពី​គល់ស្ពាន ១៣ ​មករា មក​កាន់​វិទ្យាល័យ​នេតយ៉ង់ ដោយ​ក្នុង​នោះ​រដ្ឋបាលខេត្ត​បាន​រៀប​ចំជា​​ពាងទឹក​សម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្ត​ផងដែរ​។ លោក​ សុខ លូ បាន​អះអាង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវ​ការ។

ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង​ អាជ្ញាធរ​ខេត្ត​​ត្រៀមរៀបចំ​ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា សរុប​​ចំនួន ៥ ថ្ងៃ ដើម្បី​បង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកពីខាងក្រៅ។

ក្នុង​នោះ រដ្ឋបាលខេត្តបានកំណត់ទីតាំងដែលត្រូវរៀបចំរួមមាន តាមបណ្ដោយវិថីសម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និង​ខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្តចាស់) ក្នុងក្រុងបាត់ដំបងតែម្ដង ដោយ​មាន​ការដាក់តាំងម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែងយក្ស ផ្លែទុរេនយក្ស និង​ណែមយក្ស​ ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម