Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចេញយុទ្ធនាការគោះទ្វារតាមខ្នងផ្ទះផ្សព្វផ្សាយពី​កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ វគ្គទី ២

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ វគ្គ​ទី ២ ទៅ​ដល់​យុវជន​ក្រុម​គោលដៅ​តាម​សហគមន៍ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ។ យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ បាន​ចាប់ផ្ដើម​តាំងពី​ដើម​ខែ​មីនា ឆ្នាំ ២០២៤ ដើម្បី​បន្ត​ជ្រើសរើស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ បាន​ចូល​សិក្សា​នៅ​វគ្គ​ទី ២ ខណៈ​វគ្គ​ទី ១ នឹង​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ ២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំងពី​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ត្រូវ​បាន​បើក​បវេសនកាល កាលពី​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ ២០២៤ កន្លងទៅ សិក្ខាកាម បាន​និង​កំពុង​សិក្សា​ជំនាញ​វិជ្ជាជីវៈ​វគ្គ​ទី ១ បាន​ជាង ៣ ខែ ដោយ​រលូន លើ​វិស័យ​ចំនួន ១០ និង ៣៨ មុខជំនាញ ព្រមទាំង​បាន​និង​កំពុង​ចុះ​កម្មសិក្សា​តាម​រោងចក្រ សហគ្រាស ដើម្បី​អនុវត្ត​ការងារ​ជាក់ស្ដែង​បន្ថែម​លើ​មេរៀន​ដែល​បាន​សិក្សា។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ឱ្យ​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ១.៥ លាន​នាក់ ដើម្បី​ផ្តល់​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា​ឱ្យ​មាន​ការងារ​សមរម្យ ដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។ យន្តការ​នេះ ក៏​ជា​យុទ្ធសាស្ត្រ​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅ​ប្រជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​កម្លាំង​ការងារ​មាន​ជំនាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម