Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបជាមួយពលករដែលត្រឡប់ចូលកម្ពុជាវិញ នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះជួបសំណេះ សំណាលជាមួយពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា និងថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏មានវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា និងថៃ ដែលប្រតិភូចុះនោះ គឺច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

អនុវត្តតាមស្មារតី​នៃការព្រមព្រៀងគ្នារបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងថៃ ក្នុងការសម្រួលដំណើរចូលចេញប្រទេសរបស់ពលរដ្ឋខ្មែរ ពិសេសពលករកម្ពុជា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ អាជ្ញាធរកម្ពុជា បានរៀបចំ និងដាក់ចេញនូវយន្តការចាំបាច់ជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណាបង្កគ្រប់លក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋខ្មែ និងបញ្ចៀសមិនឱ្យមានការកកស្ទះ បញ្ហាសុខភាព និងបញ្ហានានាដែលអាចកើតឡើងជាយថាហេតុ។

ជាក់ស្ដែង ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមក​ដល់​នាពេលខាងមុខ មន្ត្រីនគរបាលអន្តោប្រវេសន៍តាមបណ្តាច្រកទ្វារព្រំដែន​សំ​ខាន់ៗរវាងកម្ពុជា និងថៃ បានជួយសម្រប​សម្រួលប្រជាពលរដ្ឋខ្មែរ ជាពលករកំពុងធ្វើការងារនៅប្រទេស​ថៃត្រឡប់ចូលប្រទេសកម្ពុជាវិញ ដោយក្តីសប្បាយរីករាយក្រោមកិច្ចស្វាគមន៍ និងជួយសម្រួលគ្រប់បែបយ៉ាងនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ។

ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ប្រជាពលរដ្ឋខ្មែរដែលត្រ​ឡប់​ពីប្រទេសថៃ បានសម្តែងនូវចំណាប់អារម្មណ៍ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចសម្របសម្រួលយ៉ាងល្អទាំងនេះដល់ពួកគាត់ ជាពិសេសការមិនយកថ្លៃសេវាចូលប្រទេសកម្ពុជាវិញ​ពី​ពួក​គាត់ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

Sokha Hotels

ព័ត៌មានពេញនិយម