Connect with us

ព័ត៌មានជាតិ

អាជ្ញាធររាជធានីដាក់ផែនការម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញការយ៉ាងម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសទីតាំងសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការដាក់កម្លាំងល្បាត និងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញពីផែនការនេះបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៩ ខែមេសា ក្រោមវត្តមានលោក កើត ឆែ, លោកមាន ចាន់ យ៉ាដា, លោកសុខ ពេញវុធ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើបញ្ហាបច្ចេកទេស និងអ្នកដែលត្រូវអនុវត្តការងារផ្ទាល់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់​ធ្នាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយកម្លាំងទាំងអស់នឹងត្រូវអនុវត្តចាប់ផ្ដើមពីថ្ងៃទី ១១ ខែមេសានេះ រហូតទៅដល់ថ្ងៃទី ១៧ ខែមេសា ដោយសារថា នៅថ្ងៃទី១១ខែមេសា បងប្អូនប្រជាពលរដ្ឋនឹងត្រូវចាកចេញពីរាជ​ធានីភ្នំពេញទៅតាមបណ្ដាខេត្ត ដែលទាមទារឲ្យកងកម្លាំងទាំងអស់ត្រៀមទុកជាមុន។

ពាក់ព័ន្ធនឹងទីតាំងសង្ក្រាន្តវត្តភ្នំក៏ត្រូវបានរៀបចំឲ្យបានម៉ត់ចត់បំផុតផងដែរ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិបានចូលរួមលេងកម្សាន្តនៅទីតាំងរមណីយដ្ឋានវត្តភ្នំនេះបានសប្បាយរីករាយ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះឲ្យបានល្អបំផុតនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីឱ្យប្រជាពលរដ្ឋយើងបានសប្បាយរីករាយ។

កិច្ចប្រជុំនេះក៏បានផ្ដោតសំខាន់ផងដែរ ទៅលើការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពួកគាត់ចាកចេញពីលំ​នៅដ្ឋាន ដោយកម្លាំងត្រូវល្បាតក្នុងមូលដ្ឋាន ការពារចោរគាស់ទម្រុះទម្លាយផ្ទះសំបែងយកទ្រព្យសម្បត្តិ ដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះនិងពិនិត្យជាតិអាកុល ជាមួយនឹងការណែនាំឱ្យប្រជាពលរដ្ឋចូលរួមបង្ការគ្រោះអគ្គិភ័យ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។

នៅតាមបណ្តាខណ្ឌដែលរៀបចំសង្ក្រាន្តត្រូវ រក្សាសន្តិសុខនៅតាមទីតាំងពិធីឱ្យបានល្អដោយ អនុវត្តទៅតាមសេចក្តីណែ​នាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយបើខ្វះកម្លាំងត្រូវរាយការមករដ្ឋបាលរាជធានី សំខាន់ឱ្យពិធីបុណ្យនេះដំណើរការទៅដោយរលូន និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៥២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម