ព័ត៌មានជាតិ
មាសមួយជីឡើងជាង ២៨០ ដុល្លារ ហក់ឡើងដល់កម្រិតខ្ពស់បំផុត
តម្លៃមាសបានកើនថ្លៃយ៉ាងគំហុក គិតត្រឹមព្រឹកថ្ងៃទី ០៩ ខែមេសា នេះ បានហក់ឡើងជាង ២៨០ ដុល្លារក្នុងមួយជី។

អាជីវករលក់មាសនៅភ្នំពេញដែលកម្ពុជាថ្មីបានសាកសួរបានលើកឡើងថា ការហក់ឡើងតម្លៃមាសនៅមួយរយៈចុងក្រោយនេះ ដោយសារប្រាក់ដុល្លារធ្លាក់ចុះ រួមទាំងអស្ថិរភាពសេដ្ឋកិច្ចទីផ្សារសកល។
អាជីវករលក់មាសនៅផ្សារឯករាជ្យ ៣ បានឲ្យដឹងថា ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារ រួមទាំងអស្ថិរភាពសេដ្ឋកិច្ចសកលបានប៉ះពាល់ដល់ហាងឆេងមាសនៅលើទីផ្សារជួញដូរ។
លោកបន្តថា ទំនុកចិត្តលើប្រាក់ដុល្លារសំខាន់ណាស់ ដោយសារការជួញដូរមាសគិតជាដុល្លារ។ នៅពេលមានបញ្ហាសេដ្ឋកិច្ចនៅអាមេរិក អាចធ្វើឲ្យទំនុកចិត្តប្រាក់ដុល្លារថយចុះ ហើយនាំឲ្យប៉ះពាល់ដល់ស្ថិរភាពតម្លៃមាសនៅលើទីផ្សារ។
បើតាមអាជីវកររូបនេះ កាលពីដើមខែកុម្ភៈតម្លៃមាសប្រហែល ២៥០ ដុល្លារ (មួយជី) បច្ចុប្បន្នអាចនិយាយជាតម្លៃហក់ដល់កំពូលដល់ជាង ២៨០ ដុល្លារ ប៉ុន្តែលោកក៏មិនច្បាស់ថាតម្លៃអាចកើនឡើងថែមទៀតឬយ៉ាងណានៅពេលខាងមុខ។
អាជីវករលក់មាសមួយរូបទៀតយីហោម៉ាក់ វឌ្ឍនា ស្រីពេជ្រ នៅចម្ការដូងបានប្រាប់ថា តម្លៃមាសកើនឡើងនេះមិនមែនមកពីកត្តាតម្រូវការក្នុងស្រុកនោះទេ គឺមកពីកត្តាខាងក្រៅ។
អាជីវកររូបនេះបញ្ជាក់ថា តម្រូវការមាសក្នុងស្រុកមិនសូវមានសកម្មភាពទិញដូរច្រើននោះទេ អីចឹងកត្តាបម្រែបម្រួលឥទ្ធិពលខាងក្រៅ ទើបធ្វើឲ្យហាងឆេងមាសក្នុងស្រុកមានការហក់ឡើងខ្លាំងបែបនេះ។
ជុំវិញការកើនឡើងតម្លៃមាសយ៉ាងគំហុកនេះ កម្ពុជាថ្មីនឹងស្វែងរកការបញ្ជាក់ពីអ្នកជំនាញដើម្បីរកមូលហេតុបន្ថែម៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់