ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមចំណែកផ្សព្វផ្សាយសារអប់រំលើបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

តាមរយៈលិខិតចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ដែលជម្រាបជូនម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរៀបរាប់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ កម្មករ និយោជិត និងប្រជាពលរដ្ឋគ្រប់ៗរូប បានឈប់សម្រាកពីការងារ ដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ឆ្នាំថ្មី និងការធ្វើដំណើរទៅតាមបណ្តារាជធានីខេត្ត ជួបជុំគ្រួសារ ញាតិមិត្ត បងប្អូន និងទៅកាន់ទីវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ទិសកុសល លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីជាតិ ក៏ដូចជាធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ក៏បានស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយជំរុញឱ្យពិធីករ ពិធីការិនីធ្វើការអប់រំ ណែនាំ ដាស់តឿន ក្រើនរំលឹក និងផ្សព្វផ្សាយឱ្យបានជាអតិបរមាសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងសារអប់រំអំពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។
បើតាមលោករដ្ឋមន្ត្រី ការផ្សព្វផ្សាយសារអប់រំទាំងនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងបំផុសស្មារតីប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ ក្នុងការធានានូវសុវត្ថិភាព និងចៀសផុតពីការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខាតបង់ពេលវេលា និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ហេតុដូចបានជម្រាបជូនខាងលើ លោករដ្ឋមន្ត្រី បានជំរុញឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សហការចាត់ចែងអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ