Connect with us

ព័ត៌មានជាតិ

លោក ពៅ សុខ ទទួលបានពានរង្វាន់ «អ្នកនិពន្ធឆ្នើម» ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ

បានផុស

នៅ

លោក ពៅ សុខ ដែលគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិព្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ទទួលបានពានរង្វាន់ អ្នកនិពន្ធឆ្នើម ប្រចាំប្រទេសកម្ពុជា ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានលោកឧកញ៉ា បណ្ឌិត ឡី សុភាព ជានាយកគ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ សុខ បានប្រាប់អ្នកសារព័ត៌មានថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះ ស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថាន មិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយ ហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏​ទូលំ​ទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវ​នៅកម្ពុជា។ លោកជឿជាក់ថា នៅបណ្តាឆ្នាំក្រោយៗទៀត នឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វានន់នេះដែរ។

លោក ពៅ សុខ បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកទទួលបាននូវរង្វាន់លើកទឹកចិត្តបែបនេះ ចាប់តាំងពីលោក​បម្រើអាជីពតែងនិពន្ធ ពីឆ្នាំ២០០៣រហូតមក។

លោកក៏បានបង្ហើបដែរថា ការប្រគល់ពានរង្វាន់នេះ គឺវិទ្យាស្ថានបានផ្តោត​លើការស្រាវជ្រាវ និងចងក្រងសៀវភៅលក្ខណៈវិទ្យាសាស្រ្តរបស់លោក ដែលមិនមែនផ្តោតលើស្នាដៃ នៃការតែងនិពន្ធប្រលោម​លោក ភាពយន្ត កំណាព្យ ឬចម្រៀងរបស់លោកឡើយ។

កម្រងសៀវភៅរបស់លោក ដែលគណៈកម្មការវាយតម្លៃ នៃវិទ្យា​ស្ថានអាជីវកម្មអន្តរជាតិ លើកយកទៅពិគ្រោះ និងវាយតម្លៃរួមមាន៖

១. វីរបុរស០៧១

២.សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើបញ្រ្ចាសទិស ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

៣.ទឹកចិត្តអ្នកជួយសង្រ្គោះ

៤.សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា

៥.អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី

៦.សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩

៧.កូនប្រុសច្បងដ៏មានឥទ្ធិពល

៨.កម្ពុជា សម័យតេជោ

លោក ពៅ សុខ ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធ ដែលមិនទាន់ទទួលបាននូវពានរង្វាន់ ឬជ័យលាភី នៃការប្រកួតផ្សេងៗ កុំ​បាក់​ទឹកចិត្ត និងគប្បីខិតខំស្រាវជ្រាវចងក្រង នូវស្នាដៃរបស់ខ្លួន ក្នុងកម្រិតមួយខ្ពស់ លក្ខណៈវិទ្យាសាស្រ្ត ដើម្បីដណ្តើម​ជ័យ​លាភី សម្រាប់​ពានរង្វាន់គ្រប់ប្រភេទដទៃទៀត។

លោកក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា បណ្ឌិតឡី សុភាព នាយក​វិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងជាប្រធានសមាគម សម្ព័ន្ធភាព អង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា ដែលប្រ​គល់​ពានរង្វាន់ អ្នកនិពន្ធឆ្នើមដល់លោក ជាពិសេស លោកក៏ថ្លែងអំណរគុណ ដល់បណ្តាបងប្អូន មិត្តភក្តិ និងអ្នករួមការងារទាំងអស់ ដែលតែងតែលើកទឹកចិត្តឱ្យលោកខិតខំប្រឹងប្រែង កុំបោះបង់ការតស៊ូមួយនេះ។

គួររម្លឹកថា លោក ពៅ សុខ ត្រូវបានវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រគល់ពានរង្វាន់ជូនលោកកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២៤ ក្រោមការចូលរួមអបអរសាទរពីមនុស្សជាង១ពាន់នាក់ ដោយមានការដង្ហែរទង់ជាតិប្រទេសអាស៊ានទាំង១១ ចំនួន៣​ជុំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤២ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម