ព័ត៌មានជាតិ
សាធារណជន ថា មាន ប.ស.ស ប្រៀបដូចជាមានទេវតាចាំជួយពេលឈឺថ្កាត់
ប្រជាពលរដ្ឋដែលជា អ្នកធ្វើការ អ្នកលក់ដូរ និងសិស្ស-និស្សិត សុទ្ធតែលាន់មាត់ថា អត្ថប្រយោជន៍ នៃរបបបេឡាជាតិសន្តិសុខសង្គមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាបានជួយប្រជាពលរដ្ឋឱ្យកាត់បន្ថយចំណាយបានយ៉ាងច្រើនដែលពួកគាត់នឹកស្មានមិនដល់។

ពលរដ្ឋនាំគ្នាលើកឡើងថា “បើមានគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវចំណាយអស់ច្រើន អ្នកលក់ដូរធម្មតាគ្មានសមត្ថភាពក្នុងការចំណាយទេ ពេលមាន ប.ស.ស អាចជួយសម្រួលបានច្រើនពិតមែន ខ្ញុំជឿជាក់”។
គូសបញ្ជក់ថា សម្រាប់សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស គឺ ចំណាយត្រឹមតែ ១៥,៦០០ រៀលប៉ុណ្ណោះ ក្នុងមួយខែ នោះនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទទួលបានប្រាក់បំណាច់មាតុភាព និងទទួលបានប្រាក់វិភាជន៍បូជាសព។

ជាមួយគ្នានេះ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋមានការសាទរយ៉ាងច្រើនជាមួយនឹងអត្ថប្រយោជន៍ នៃ ប.ស.ស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
លោកបញ្ជក់បន្ថែមថា គិតត្រឹមថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ នេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប្រមាណជាង ១៩ ម៉ឺន ៥ ពាន់នាក់ ដែលបានចុះបញ្ជីសមាជិក ប.ស.ស ក្នុងនោះបុគ្គលស្វ័យនិយោជន៍មាន ១៥៦,៧៤៤ នាក់ ខណៈសមាជិក ប.ស.ស ក្នុងបន្ទុកមាន ៣៨,៩២៤ នាក់។

ទន្ទឹមនឹងនេះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់មានប័ណ្ណ ប.ស.ស ឱ្យមកចុះឈ្មោះតាមរយៈប្រភេទបុគ្គលស្វ័យនិយោជន៍ដែលត្រូវចំណាយត្រឹមតែ ១៥,៦០០ រៀលប៉ុណ្ណោះ ដែលធ្វើឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ