Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ា ក្រោយអតីតប្រធានការិយាល័យសុរិយោដីស្រុកបូរីជលសារ ប្ដឹងពួកគាត់​ពីបទរំលោភដីអាស្រ័យផល

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ បានផ្ទុះការតវ៉ានៅមុខតុលាការ​ខេត្តតាកែវនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤នេះ ដោយទាមទារឲ្យតុលាការជួយរកយុត្តិធម៌ជូនពួកគាត់ក្រោយពីអតីតប្រធានការរិយាល័យសុរិយោដីស្រុកបូរីជលសារបានប្ដឹងពួកគាត់ពីបទរំលោភដីអាស្រ័យផល ដែលដីទាំងអស់នេះពួកគាត់បានរស់នៅជិត៤០ឆ្នាំកន្លងមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីប្រជាពលរដ្ឋទាំងនោះបានប្រាប់បណ្ដាញសារពត៌មាននៅមុខតុលាការខេត្តតាកែវថា ឈ្មោះ ញ៉ៅ លី អតីតប្រធានការិយាល័យសូរិយោដីស្រុកបុរីជលសារ បានប្ដឹងចោទថា ប្រជាពលរដ្ឋបានសង់ផ្ទះរស់នៅ និងអាស្រ័យ​ផលលើដីរបស់គាត់ តែតាមការពិតប្លង់ដី ដែលបុគ្គលឈ្មោះ ញ៉ៅ លី មាន ទើបតែធ្វើឆ្នាំ១៩៩៣ ប៉ុណ្ណោះ ចំណែកបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានមករស់នៅ សង់ផ្ទះ អាស្រ័យផលតាំងពីឆ្នាំ១៩៨០ មកម្លេះ ហើយការមករស់នៅនេះមានទាំងបង្កាន់ដៃអាស្រ័យផលដែលទទួលស្គាល់ដោយលោកមេភូមិ មេឃុំ ថែមទៀតផង។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់តុលាការខេត្តតាកែវទម្លាក់ការចោទប្រកាន់ និងបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិ​បាល​ជួយអន្តរាគមន៍បញ្ហានេះ ដោយជួយសើររើការលួចធ្វើប្លង់ដីរបស់បុគ្គល ញ៉ៅ លី ដែលខ្លួនពីមុនជាប្រធានការរិយា​ល័យសូរិយោដីស្រុក បានលួចធ្វើប្លង់យកដីប្រជាពលរដ្ឋដោយមិនឱ្យប្រជាពលរដ្ឋបានដឹងហើយថែមទាំងប្ដឹងប្រជាពល​រដ្ឋមកកាន់តុលាការថែមទៀតផង។

ដោយឡែកអតីតមេភូមិអង្គក្រូច ស្រុកបុរីជលសារដែលបានរៀបចំដីនៅក្នុងភូមិនេះ បានធ្វើការអះអាងថា លោកមិនបានដឹងថា ដីនៅតំបន់នេះមានកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ញ៉ៅ លី នោះទេ គឺឃើញថា បងប្អូនប្រជាពលរដ្ឋបានរស់នៅជាយូឆ្នាំមកហើយ ដូច្នោះសូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់កាប់ដីដោយស្របច្បាប់ផង៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥៨ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម