ព័ត៌មានជាតិ
លោក ឡាំ ជា ជួបប្រជុំគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាបាក់ច្រាំងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការអន្តរក្រសួង លោក ឡាំ ជា បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។

ពិធីប្រកាសនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងប្រកាសសមាសភាព និងបែងចែកតួនាទីភារកិច្ចក្រុមការងារបច្ចេកទេសនាំមុខពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
គណៈកម្មការខាងលើនេះ មានមុខងារ និងភារកិច្ចក្នុងការសិក្សា ស្រាវជ្រាវ និងវាយតម្លៃអំពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមដែលបណ្តាលមកពីការបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ហើយពិភាក្សា ចរចា និងដាក់ចេញដំណោះស្រាយលើបញ្ហានេះ តាមរយៈការចាត់វិធានការសមស្រប ដើម្បីបង្ការ និងទប់ស្កាត់ការបាក់ច្រាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាថែរក្សាការពារស្ថិរភាពខ្សែបន្ទាត់ព្រំដែន ច្រាំងព្រំដែន និងបង្គោលព្រំដែន។

គណៈកម្មការអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក៏មានភារកិច្ចសម្របសម្រួល ពិភាក្សា និងចរចាជាមួយភាគីវៀតណាម ដើម្បីរិះរកមធ្យោបាយដែលមានលក្ខណៈបុរេសកម្មក្នុងការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា- វៀតណាម រៀបចំ និងអនុវត្តផែនការសកម្មភាពនិងផែនការថវិកា ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហានេះ។
លើសពីនេះ ត្រូវរៀបចំគម្រោងថវិកាចំណាយលម្អិតសម្រាប់សាងសង់ច្រាំងទន្លេ និងព្រែកនៅទីតាំងបាក់ច្រាំង ដែលស្ថិតក្នុងស្ថានភាពហានិភ័យជាក់ស្តែង ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ សម្រេច ហើយតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងនៃការសាងសង់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងការអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម