ព័ត៌មានជាតិ
សាលា NPIC រៀបចំពិធីសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ
ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរោង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានរៀបចំកម្មវិធីសង្ក្រាន្តប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៩ ខែមេសា ២០២៤ ដើម្បីថែរក្សាប្រពៃណីជាតិទំនៀមទម្លាប់របស់ខ្មែរដ៏ផូរផង់។
ការរៀបចំកម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅឆ្នាំនេះ មានលេងល្បែងប្រជាប្រិយជាច្រើនរួមមាន ចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង វាយក្អម ពង្រាត់កូនក្រមុំ លោតបាវ និងកម្មវិធីសប្បាយៗជាច្រើនទៀត។ កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ,បង្កើនភាពស្និទ្ធស្នាល, សាមគ្គីភាព រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងដៃគូសហការ និងរក្សានូវវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
យុវជន ឡាយ អ៊ីវស៊ូ និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាឱ្យដឹងថា៖«កម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាត្រូវបានរៀបចំឡើងតាមបែបប្រពៃណីដើម្បីថែររក្សានូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និងកម្មវិធីសប្បាយៗជាច្រើនទៀតដែលមានសិស្ស និស្សិតចូលរួមជាច្រើនរយនាក់»។

យុវជនរូបនេះបន្ថែមថា សង្ក្រាន្តរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមិនត្រឹមតែធ្វើឡើងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏មានបំណងជួបជុំបងប្អូនដែលជានិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាដើម្បីពង្រឹងភាពស្និទ្ធស្នាល មិត្តភាពរវាងគ្នានិងគ្នាផងដែរ។
យុវជនរូបនេះអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែរក្សាវប្បធម៌ខ្មែរដ៏ផូរផង់តាមរយៈការលេងល្បែងប្រជាប្រិយដែលដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយពីព្រោះការថែរក្សាវប្បធម៌ខ្មែរ គឺជាកាតព្វកិច្ចរបស់យុវជនខ្មែរគ្រប់រូប ដែលនិស្សិត បញ្ញវន្ត ជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សីរបស់ប្រទេសកម្ពុជានាពេលអនាគត។

យុវតី ហាក់ ឡៃហ៊ាង ជានិស្សិតសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងដែរថា៖«ខ្ញុំសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីសង្ក្រាន្តរបស់វិទ្យាស្ថាននៅឆ្នាំនេះ ពីព្រោះកម្មវិធីបានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែររក្សាវប្បធម៌ខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទខុសៗគ្នានៅថ្ងៃសង្ក្រាន្តដែលមានសិស្សនិស្សិតចូលរួមយ៉ាងច្រើនកុះករផងដែរ»។
យុវតីរូបនេះសង្ឃឹមថាវិទ្យាស្ថាននឹងបន្តរៀបចំឱ្យមានកម្មវិធីបែបប្រពៃណីបន្តបន្ទាប់ទៀតពីព្រោះវាមានសារសំខាន់ណាស់។ លើកពីនេះទៅទៀតវាជាឱកាសមួយសម្រាប់យុវជន ក៏ដូចជានិស្សិតទាំងអស់ដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សា មានពេលវេលាជុំគ្នា ស្គាល់គ្នា បង្កើនភាពស្និទ្ធស្នាល និងជាពិសេសនោះបានជួបជុំលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ ដែលជាអ្នកបង្ហាត់បង្រៀននៅទីនេះ។

ទន្ទឹមនឹងនេះនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាអំពាវនាវឱ្យយុវជនទាំងអស់រួមគ្នាថែររក្សាសម្បត្តិវប្បធម៌ខ្មែរ តាមរយៈការលេងល្បែង ប្រជាប្រិយខ្មែរអំឡុងពេលចូលឆ្នាំ។ សម្បត្តិដ៏មានតម្លៃឥតកាត់ថ្លៃបានរបស់ជាតិទាំងនេះ យុវជនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា ការពារសម្បត្តិរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក្នុងនោះដែរយុវជនត្រូវ ខិតខំរៀនសូត្រ ធ្វើជាយុវជន យុវតី ឆ្នើម ដើម្បីប្រទេសជាតិ និងក្លាយជាទំពាំងដ៏ល្អសម្រាប់ស្នងឬស្សីនាពេលអនាគត។
គួរឱ្យដឹងថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤នេះ នៅ តាម វិទ្យាស្ថាន បណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនានា ដែលស្ថិតនៅ ក្រោម ក្រសួងការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានប្រារព្ធកម្មវិធីបុណ្យសង្ក្រាន្តប្រចាំសាលារបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពី ថ្ងៃទី២៣ ខែមីនា ២០២៤។ វិទ្យាស្ថាននីមួយៗបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ដើម្បីថែរក្សា និងបណ្តុះស្មារតីរបស់យុវជន និស្សិតបញ្ញវន្តខ្មែរឱ្យចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ