ព័ត៌មានជាតិ
រៀបចំលំហូរចរាចរណ៍ជាថ្មីផ្លូវតាមឆ្នេរពីឆ្នេរអូរឈើទាលទៅឆ្នេរអូរត្រេះ បញ្ចៀសការកកស្ទះចរាចរណ៍
ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវមាត់ឆ្នេរសមុទ្រ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសផែនការរៀបចំលំហូរចរាចរណ៍ជាថ្មីក្នុងទិសដៅពីឆ្នេរអូរឈើទាលទៅឆ្នេរអូរត្រេះ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ការអនុវត្តសាកល្បងលើលំហូរចរាចរណ៍ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើល ឆ្ពោះទៅឆ្នេរអូរត្រេះ បែងចែកជា ៣ កំណាត់ដូចខាងក្រោយនេះ៖
–កំណាត់ទី១៖ ជាផ្លូវឯកទិសដោយចាប់ពីចំណុចបន្ទប់ទឹកសាធារណៈទី១ រហូតដល់ប្រសព្វវិថីកោះពូឡូវ៉ៃ (ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច)
–កំណាត់ទី២៖ ជាផ្លូវធ្វើចរាចរណ៍ពីរទិស ដោយចាប់ពីចំណុចប្រសព្វវិថីកោះពូឡូវ៉ៃ (ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច) រហូតដល់ប្រសព្វផ្លូវលេខ៨៣៧-២ (ហួសហាងកាហ្វេ BROWN ប្រមាណ ៤០០ម) ជៀសវាងការធ្វើដំណើរវាងឆ្ងាយតាមផ្លូវ ៨៣៧ ក្រោយពយអូរឈើទាល
–កំណាត់ទី៣៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចប្រសព្វផ្លូវលេខ ៨៣៧-២ (ហួសហាងកាហ្វេ BROWN) រហូតដល់ប្រសព្វផ្លូវលេខ ៨៣៧។

ក្នុងគោលដៅដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវមាត់ឆ្នេរសមុទ្រ រដ្ឋបាលខេត្តណែនាំដល់ប្រជាពលរដ្ឋ ត្រូវធ្វើដំណើរស្របតាមទិសដៅដែលរដ្ឋបាលខេត្តបានកំណត់ដូចសេចក្តីជូនដំណឹងខាងលើ ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១០ នេះតទៅ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ