ព័ត៌មានជាតិ
តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា?
របាយការណ៍អង្គេតប្រជាសាស្ត្រ និងសុខភាពពិភពលោក (CDHS) ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃកង្វះអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា នៅតែជាក្តីបារម្ភផ្នែកសុខភាពសាធារណៈ។ តើមានកត្តាអ្វីខ្លះដែលបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា?

នៅក្នុងវេទិកាស្តីពី ភស្តុតាងក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភកុមារសម្រាប់ជាជម្រើសក្នុងការបង្កើតនយោបាយកាលពីពេលថ្មីៗនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញពីកត្តា ៦យ៉ាងដែលរួមចំណែកបណ្តាលឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។
១.ការផ្តល់អាហារមិនគ្រប់គ្រាន់៖ កុមារដែលមិនអាចបំពេញបានតាមរបបអាហារអប្បបរមា ដែលអាចទទួលយកបាន (MAD) ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការវិវត្តទៅរកកង្វះអាហារូបត្ថម្ភ។

២.ការអនុវត្តអាហារូបត្ថម្ភរបស់ម្តាយ៖ កុមារដែលជាកូនៗរបស់ស្ត្រី/អ្នកថែទាំដែលជាធម្មតាទទួលទានចំណីអាហារតិចជាង ៥ក្រុម ក្នុងចំណោមអាហារ ១០ក្រុម ទំនងជាប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។
៣.លទ្ធភាពទទួលបានទឹកស្អាត និងអនាម័យមានកម្រិត៖ កង្វះទឹកស្អាតប្រើប្រាស់ បង្គន់អនាម័យ និងកន្លែងលាងដៃរួមចំណែកដល់ហានិភ័យ នៃកង្វះអាហារូបត្ថម្ភ។
៤.តំបន់ភូមិសាស្ត្រ៖ កុមារដែលរស់នៅក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង មានហានិភ័យខ្ពស់ក្នុងការមានបញ្ហាកង្វះអាហារូបត្ថម្ភជាងកុមារដែលរស់នៅក្នុងខេត្តក្រចេះ។
៥.ជនជាតិភាគតិច៖ កុមារដែលជាជនជាតិដើមភាគតិច មានហានិភ័យខ្ពស់ក្នុងការមានបញ្ហាកង្វះអាហារូបត្ថម្ភ បើប្រៀបធៀបទៅនឹងកុមារ ជាជនជាតិខ្មែរ។
៦.កង្វះការអប់រំ៖ កូនរបស់ម្តាយ/អ្នកថែទាំដែលមានការអប់រំទាប មានហានិភ័យខ្ពស់ក្នុងការមានបញ្ហាកង្វះអាហារូបត្ថម្ភ។
បើយោងតាមរបាយការណ៍ការអង្គេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ស្តីពីស្ថានភាពអាហារូបត្ថម្ភរបស់កុមារអាយុក្រោម ៥ឆ្នាំ បានបង្ហាញថា អត្រាកុមារក្រិសក្រិនមានចំនួន ២២% អត្រាស្គមស្គាំងមានចំនួន ១០% និងអត្រាកុមារមានទម្ងន់ក្រោមស្តង់ដាមានចំនួន១៦%៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង