Connect with us

ព័ត៌មានជាតិ

មេប៉ូលិសជាតិ បញ្ជាឱ្យកងកម្លាំងទប់ស្កាត់រាល់បទល្មើសក្នុងបុណ្យចូលឆ្នាំ ដោយត្រូវមានកម្លាំងប្រចាំការ

បានផុស

នៅ

ដោយពិធីបុណ្យចូលឆ្នាំខ្មែរ នឹងឈានមកដល់នាពេលខាងមុខដ៏ខ្លីនេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាឱ្យកងកម្លាំងនគរបាលទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានក្នុងឱកាសបុណ្យចូលឆ្នាំនេះ ដោយត្រូវមានកម្លាំងប្រចាំការឱ្យជាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិនៃនាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំកងកម្លាំងនគរបាលទាំងអស់ឱ្យមានការទទួលខុសត្រូវខ្ពស់ទៅលើការបែងចែកវេនប្រចាំការ គឺសំដៅត្រៀម ជួយសង្រ្គោះប្រជាពលរដ្ឋ និងត្រៀមជួយសង្រ្គោះរាល់ហេតុការណ៍ដែលកើតឡើងជាយថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាឱ្យនាយកដ្ឋាន ក៏ដូចជាអង្គភាពដែលស្ថិតក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវតែមានកងកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំទទួលព័ត៌មាន និងដោះស្រាយរាល់បញ្ហាដែលកើតឡើងទាំងនោះ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានសង្កត់ធ្ងន់ឱ្យនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវតែបង្ការទប់ស្កាត់ចំពោះបទល្មើសផ្សេងៗនៅពេលប្រជាពលរដ្ឋចេញទៅកម្សាន្តនៅតាមបណ្តាខេត្ត ក៏ដូចជាតាមរមណីដ្ឋាននានា ជាពិសេសនគរបាលនៅតាមូលដ្ឋានទាំងអស់ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាពចោរកម្ម ក៏ដូចជាករណីលួច ឆក់ប្លន់នៅតាមដងផ្លូវ ករណីគាស់ផ្ទះ ដោយត្រូវប្រចាំការនៅកន្លែង ហើយមានការបែងចែកវេនផ្លាស់ប្តូរគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម