ព័ត៌មានជាតិ
Update៖ ទឹកទន្លេមេគង្គកម្ពុជា មិនទាន់ទទួលរងផលប៉ះពាល់ពីការលេចធ្លាយអាស៊ីតពីប្រទេសឡាវ
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤នេះថា ស្ថានភាពគុណភាពទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច នៅប្រទេសឡាវនោះទេ។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានសហការជាមួយអាជ្ញាធរខេត្តចុះទៅពិនិត្យគុណភាពទឹកនៅខេត្តស្ទឹងត្រែង បានយកសំណាកទន្លេមេគង្គទាំងពីរទីតាំង ទី១ នៅខាងលើក្រុងស្ទឹងត្រែងប្រមាណ ៣ គីឡូម៉ែត្រ ទី២ នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវប្រមាណ ២ គីឡូមែត្រ។
សូមជំរាបថា ឧបទ្ទវហេតុក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី ០៣ ខែមេសា ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេ មេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង មានចម្ងាយប្រមាណ ១.៣៧០ គីឡូម៉ែត្រ ពីព្រំ ប្រទល់កម្ពុជា-ឡាវ។
ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការទន្លេមេគង្គកម្ពុជា កំពុងយកចិត្តទុកដាក់តាមដានពីផលប៉ះពាល់ពីករណីឧបទ្ទវហេតុខាងលើ៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក