ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ជំរុញដល់អ្នកសារព័ត៌មាននៅខេត្តស្វាយរៀងទាំងអស់ ផ្សព្វផ្សាយដោយវិជ្ជាជីវៈ ដើម្បីសង្គមជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់នៅខេត្តស្វាយរៀង ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិតមានក្រមសីលធម៌វិជ្ជាជីវៈ ហើយមានប្រយោជន៍ដល់សង្គមជាតិនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកថា ការផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ នឹងក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ ក្នុងការជួយតម្រង់ទិស កែលម្អ ការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែ មិនមែនជារបៀបការរិះគន់ ដើម្បីជាន់ពន្លិចនោះទ្បើយ ឬ ក៏ដើម្បីយកប្រជាប្រិយភាពនោះទេ។

ការលើកឡើងរបស់លោកបែបនេះ នៅក្នុងឱកាសលោក នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមេសាឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្ត។
លោក នេត្រ ភក្ត្រា ក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយរយៈពេល៧ខែមកនេះរាជរដ្ឋាភិបាលដែលបានកើតចេញ ក្រោមការដឹកនាំ សម្ដេចធិបតីបានដាក់ចុះគោលនយោបាយជាអតិភាព និងវិធានការគន្លឹះជាច្រើន នូវដំណើរប្រក្រតីភាពសង្គមយើងក៏ដូចជាការបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន បន្តពីសម្ដេចតេជោហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានីតិកាលទី៥។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានគឺមានតួនាទីសំខាន់ណាស់ក្នុងការនាំសារពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ ពីប្រជាពលរដ្ឋមកថ្នាក់ដឹកនាំ ពីថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋឲ្យបានដឹងអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាទុក្ខកង្វល់នានានៅមូលដ្ឋានតាមរយៈប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងខេត្តស្វាយរៀង។ ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន មន្ត្រីរាជការសុទ្ធតែស្នេហាជាតិគ្មានអ្នកណាមួយក្បត់ជាតិនោះទេ ដូច្នេះវិជ្ជាជីវៈ និងស្នេហាជាតិគឺជាកត្តាដ៏សំខាន់ដែលយើងមិនអាចកាត់ផ្ដាច់មួយណាបានឡើយ។

បន្ថែមលើកពីនេះ លោក បានជំរុញដល់មន្ទីរព័ត៌មាន ខេត្តត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្ត ឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងបន្តពង្រឹងសាមគ្គីភាពបំពេញកិច្ចការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន ដោយផ្តោតសំខាន់លើការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្តដល់មន្រ្តី ដើម្បីត្រៀមរៀបចំអ្នកបន្តវេនជំនួស មន្រ្តីដែលចូលនិវត្តន៍ផងដែរ៕
ដោយ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ