Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ កង្វះធនធានទឹក បណ្ដាលពីសកម្មភាពអវិជ្ជមានរបស់មនុស្ស និងបម្រែបម្រួលអាកាសធាតុ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កង្វះធនធានទឹក គឺបណ្ដាលមកពីសកម្មភាពអវិជ្ជមានរបស់មនុស្ស កំណើនប្រជាជន និងជាពិសេសការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «ទឹក ជាធនធានដ៏មានសារសំខាន់សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក៏ប៉ុន្តែ ធនធានទាំងនេះកាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលធ្វើ ឱ្យប៉ះពាល់ដល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី»។

សម្ដេចធិបតី បន្តថា ទន្ទឹមនេះ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ និងសកលលោក បាននិងកំពុងរង ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹក នាពេលអនាគត ប្រសិនបើមិនមានកិច្ចសហការទាន់ពេលវេលា​ និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងន័យនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងឱ្យមានការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ដែលជាចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ បើតាមការសម្ដេចធិបតី រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពខ្ពស់ដល់វិស័យធនធានទឹក តាមរយៈការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹក នៅក្របខណ្ឌទូទាំងប្រទេស ជាពិសេសបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងពិភពលោក សំដៅពង្រឹងលើកកម្ពស់អភិបាលកិច្ចលើការគ្រប់គ្រងធនធានទឹកឱ្យកាន់មានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម