Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច៖ ជាអ្នកបំផ្លាញព្រៃឈើខ្មែរ តែវៀតណាមចោទថាខ្មែរជីកព្រែកហ្វូណន ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានអះអាងថា ជាប្រទេសដែលធ្លាប់បំផ្លាញព្រៃឈើតាមរយៈការទិញឈើ ការលើងកូនឈើពីខ្មែរ  វៀតណាមមិនដែលនិយាយថាខ្លួនបំផ្លាញបរិស្ថានឡើយ ប៉ុន្តែពេលដែលកម្ពុជារៀបចំគម្រោងជីកព្រែកហ្វូណនតេជោដែលនាំឱ្យបាត់បង់ប្រយោជន៍របស់ខ្លួន​ វៀតណាមបែជាចោទកម្ពុជាថាកំពុងបំផ្លាញបរិស្ថានធ្ងន់ធ្ងរ។ លោកបណ្ឌិតសភាចារ្យ អះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមូលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា វៀតណាមបានកាប់ព្រៃឈើចាប់ពីតំបន់បង្គោលលេខ០ ដល់បង្គោលលេខ៣០ ដើម្បីដាំកាហ្វេ ប៉ុន្តែវៀតណាមមិនដែលនិយាយថាខ្លួនបំផ្លាញប​រិស្ថានម្ដងណាឡើយ។

តាមលោកប្រធានរាជបណ្ឌិត្យរូបនេះ កម្ពុជាជីកព្រែកហ្វូណន មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចប្រទេសនៅតំបន់ទន្លេមេគង្គលើដែលសាងសង់ទំនប់វារីអគ្គិសនីឡើយ។ ជុំវិញនឹងអំណះអំណាងនេះ លោក សុខ ទូច ក៏បានចោទសួរទៅកាន់វៀតណាម និងគណៈកម្មការទន្លេមេគង្គថា តើមានបានគិតពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនេះដែរឬទេ?  

ជាមួយគ្នានេះ លោក សុខ ទូច ក៏បានព្រមានថា ប្រសិនបើប្រទេសណាមួយ ប្រើនយោបាយគ្មានស្ថេរភាពមកលើកម្ពុជា នោះកម្ពុជា នឹងប្រើប្រាស់នយោបាយដើម្បីទប់ទល់ជាមួយប្រទេសទាំងនោះដូចគ្នា។ លោកបន្ថែមថា កម្ពុជាតូចមិនប្រាកដថា គ្មានលទ្ធភាពទប់ទល់ជាមួយប្រទេសធំឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៦០ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម