Connect with us

ព័ត៌មានជាតិ

ត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចូលប្លាស្ទិកមកកម្ពុជាថយចុះប្រមាណ ៧៥%

បានផុស

នៅ

នៅ​ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើ​សុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម​ក្នុង​ប្រទេស​កម្ពុជា​ មាន​ការថយ​ចុះជាគំហុក ប្រមាណ ៧៥% បើ​ធៀប​ត្រីមាសទី១ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹងនៃ​អគ្គនាយកដ្ឋានគាំពារបរិស្ថាន ការ​នាំចូលប្លាស្ទិក​ឆ្នាំ២០២៤ សម្រាប់​ប្រើប្រាស់ទូទៅមាន​ក្រុមហ៊ុន​តែ​ ០១ ប៉ុណ្ណោះ ដែល​ទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន ដែល​ការ​នាំ​ចូល​សរុបមាន​ប​​រិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិត​ត្រឹមរយៈពេលត្រីមាសទី១ ឆ្នាំ២០២៤។ ដោយឡែក ការ​នាំចូលថង់ប្លាស្ទិក​​សម្រាប់បម្រើ​សង្វាក់ផលិតកម្ម មាន​ក្រុមហ៊ុន​ចំនួន ០២ ទទួល​បានការអនុញ្ញាត​ពីក្រសួងបរិស្ថាន និង​នាំចូល​សរុប​បរិមាណ​ចំនួន ៩ ១៥២, ៤៤ គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។

បើប្រៀបធៀបការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន ១៧ ដែល​​ទទួល​បាន​​​ការអនុញ្ញាតពីក្រសួងបរិស្ថាន និង​ធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការ​នាំចូល​មានបរិមាណសរុបចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម។ 

ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើ​សង្វាក់ផលិតកម្ម មាន​ក្រុមហ៊ុនចំនួន ១៣ ទទួលការអនុញ្ញាត​ពីក្រសួងបរិស្ថាន និង​បាន​​​នាំចូលថង់ប្លាស្ទិក​សម្រាប់​បម្រើសង្វាក់ផលិតកម្មសរុបចំនួន ១៣៥ ៣៩៦,៩៣ គីឡូក្រាម/ឆ្នាំ ដែល​ក្នុងនោះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការនាំចូល​មានបរិមាណ ៣៥ ៥៨០, ០៩ គីឡូក្រាម។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ បរិមាណ​នាំចូលថង់ប្លាស្ទិក​សម្រាប់ការប្រើប្រាស់ទូទៅ​ច្រើន​ជាង​គេ គឺនៅ​ក្នុងត្រីមាសទី១ ដែល​មានបរិមាណ ៤៩ ២៩៧, ២៩ គីឡូក្រាម/ត្រីមាស ដែល​ក្នុង​នោះនៅ​ខែមករា ថង់​ប្លាស្ទិក​ប្រើប្រាស់​ទូទៅបរិមាណ ចំនួន ៤៥ ៦១៤,៨០ គីឡូក្រាម/ខែ។ នៅ​ក្នុងត្រីមាសទី២ ​ការនាំចូលថង់ប្លាស្ទិកប្រើប្រាស់​ទូទៅមានចំនួនត្រឹម ១០ ៨២១,៨៦ គីឡូក្រាម/ខែ តែប៉ុណ្ណោះ។ ទន្ទឹម​នឹងនេះ នៅក្នុងអំឡុងខែវិច្ឆិកានិងខែ​ធ្នូ គឺ​ពុំមាន​ការស្នើសុំអនុញ្ញាត​នាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅនោះទេ។

ដូចគ្នា​នេះ​ដែរ ការ​នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២៣ កើនឡើង​ខ្លាំងក្នុងអំឡុងត្រីមាសទី២ ដែល​មាន​បរិមាណ ៤១ ៤២៥,៨៣គីឡូក្រាម/ត្រីមាស ដែល​ក្នុងនោះ​ខែមិថុនា មានការនាំ​ចូលថង់ប្លាស្ទិកបម្រើ​សង្វាក់ផលិតកម្មចំនួន ២៨ ២៦៨,៥៧ គីឡូក្រាម/ខែ ដែល​មាន​បរិមាណច្រើនជាងគេប្រចាំឆ្នាំ។ ដោយឡែក នៅក្នុងត្រីមាស​ទី​៣ ឆ្នាំ២០២៣ ការនាំចូល​ថង់ប្លាស្ទិកបម្រើ​សង្វាក់ផលិតកម្មមានការថយ​ចុះ និង​ទាបជាងគេ​ប្រចាំឆ្នាំដែលមានបរិមាណ​ត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាម/ត្រីមាស តែប៉ុណ្ណោះ។ នៅក្នុងអំឡុងខែកុម្ភៈ និងខែឧសភា គឺ​មិនមានការស្នើ​សុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មឡើយ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន​ថ្លែងថា ការ​ថយចុះនៃការនាំ​ចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺ​ជាសញ្ញាវិជ្ជមាន ដែល​​បង្ហាញថា​ការអប់រំផ្សព្វផ្សាយ តាមរយៈ​ការអនុវត្តយុទ្ធនាការកាត់​បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លង​មក​ទ​ទួលបានជោគជ័យ ដែល​បានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និង​មានមនុស្សសរុប ៧,៦ លាននាក់ ក្នុងនោះ​សិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស បានប្តេជ្ញាចិត្តមិនប្រើប្លាស្ទិកយ៉ាងតិចចំនួន ១ ថ្ងៃ ក្នុង ១សប្តាហ៍។ ដូចនេះ ការថយចុះនៃការនាំចូលថង់​ប្លាស្ទិក​បម្រើក្នុងសង្វាក់ផលិតកម្ម អាច​បណ្តាល​មក​ពីការផលិតក្នុងស្រុក ដែល​មានតម្រូវការថង់ប្លាស្ទិក មានការថយចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៩ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៧ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម