ព័ត៌មានជាតិ
យោធិនពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ត្រូវយកសំណាក និងធ្វើចត្តាឡីស័កទាំងអស់
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត ប្រសិនបើមិនអនុវត្ត ត្រូវអនុវត្តបទវិន័យរបស់កងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពី វិធានការចត្តាឡីស័កដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បទបញ្ជារបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងតាមរយៈសេចក្តីណែនាំមួយ ដែលកម្ពុជាថ្មីទើបទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សេចក្តីណែនាំបញ្ជាក់ថា ដោយអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលនៃព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ៥ចំណុច ដែលរួមមាន៖
ទី១- គ្រប់កងឯកភាព ទីតាំងឈរជើងកងទ័ព និងសាលា ជាពិសេសបណ្តាអង្គភាពដែលមានទីតាំង នៅរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ រឹតបន្តឹងការគ្រប់គ្រង កម្លាំងឱ្យបានល្អ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ ដូចជាការវាស់កម្ដៅនៅគ្រប់ច្រកចេញ-ចូលអង្គភាព ការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបន្ទាយ រោងបាយ បន្ទប់ប្រជុំ ឬបន្ទប់ធ្វើការ រួមនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ៣កុំ របស់រាជរដ្ឋាភិបាល។

ទី២- យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត ក្នុងករណីយោធិនមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវអនុវត្តបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក្តដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ទី៣- មិនត្រូវរើសអើងចំពោះអ្នកដែលមានការសង្ស័យពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩។
ទី៤- គ្រប់កងឯកភាព និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវត្រៀមកម្លាំងទាំងកម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈក្នុងករណីមានបទបញ្ញា។
ទី៥- ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអ្នក ចំណាកស្រុក អនុវត្តឱ្យបានត្រឹមត្រូវបំផុតចំពោះការធ្វើចត្តាឡីស័ក្ក និងរួមគ្នាពង្រឹងវិធានការការពារជំងឺ កូវីដ-១៩ តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន៥៦៨ នាក់ក្នុងនោះព្យាបាលជាសះស្បើយចំនួន៤៧៥ នាក់ និងកំពុងសម្រាកព្យាបាលចំនួន៩៣ នាក់ ហើយរកឃើញថ្មីសម្រាប់ថ្ងៃនេះមានចំនួន៣៥ នាក់ ក្នុងនោះមានពាក់ព័ន្ធករណីឆ្លងសហគមន៍២០ កុម្ភៈ ចំនួន៣១ នាក់៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ