ព័ត៌មានជាតិ
ខេត្តសៀមរាប កំពុងរៀបចំតុបតែងកែលម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើន សម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត”
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាប កំពុងរៀបចំតុបតែងកែលម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើន សម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ។ លោកបានឱ្យដឹងបែបនេះ ក្នុងពេលដឹកនាំបើកកិច្ចប្រជុំអនុគណ:កម្មការខ្លឹមសារព័ត៌មាន និងពិធីការសម្រាប់ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដើម្បីធ្វើការពិនិត្យ ពិភាក្សាការងារ និងភារៈកិច្ច ដែលបានបែងចែកទៅតាមក្រុមការងារ ទទួលខុសត្រូវរៀងៗខ្លួន ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធធ្វើឱ្យព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ប្រព្រឹត្តិទៅដោយរលូន។
លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” មានកម្មវិធិធំៗ ចំនួន៥ រួមមាន នៅព្រឹកថ្ងៃទី១២ ខែមេសា មានពិធីក្រុងពាលីបើកព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត”។ ចំណែក នៅព្រឹកថ្ងៃទី១៣ ខែមេសា ពិធីបើកព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងការពារជាតិ។ រីឯនៅថ្ងៃទី១៤ ខែមេសា ដំណើរការកម្មវិធីក្នុងភូមិ និង សកម្មភាពតាមតំបន់នានា មានល្បែងរបាំប្រជាប្រិយប្រពៃណីខ្មែរ។ លុះនៅថ្ងៃទី១៥ ខែមេសា កម្មវិធីប្រកួតវាយកូនគោល “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤ កម្មវិធីសាសនា ពូនភ្នំខ្សាច់ និង នៅថ្ងៃទី១៦ ខែមេសា កម្មវិធីសាសនា ពិធីស្រង់ព្រះជាដើម។

លោក នាក់ ណេរ៉ុន បានបន្តថា មកទល់ពេលនេះក្រុមការងារបាននឹងកំពុងរៀបចំតុបតែងកែលម្អភ្លើង និងរៀបចំកន្លែងកម្សាន្តជាច្រើនក្នុងក្រុងសៀមរាប ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្ដ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរ។ ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ជុំវិញព្រឹត្តិការណ៍“សៀមរាបសង្ក្រាន្ត” ចាប់ពិថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” ឆ្នាំ២០២៤ នេះ មានគោលបំណងផ្តល់ឱកាសឱ្យយុវជន ក៏ដូចជាសាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍នេះ ក៏នឹងបានផ្តល់ឱកាសឱ្យកម្ពុជា ជាពិសេស ខេត្តសៀមរាប បានផ្សព្វផ្សាយលើកតម្កើងពីអរិយធម៌វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរ ជូនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីស្វែងយល់ព្រមទាំងពង្រីកកិត្យានុភាពនៅក្នុងតំបន់ នឹងទៅលើពិភពលោកជាដើម៕



អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?