ព័ត៌មានជាតិ
អត្រាឥណទានមិនដំណើរការកើនដល់ ៥.៤ % នៅឆ្នាំ ២០២៣
អត្រាឥណទានមិនដំណើរការបានកើនឡើងដល់ ៥.៤% នៅត្រឹមឆ្នាំ ២០២៣។ នេះបើតាមសមាគមធនាគារនៅកម្ពុជា ដែលយោងតាមរបាយការណ៍ផ្លូវការពីធនាគារជាតិនៃកម្ពុជា។
អត្រានេះកើនឡើងបន្តិចបើធៀបឆ្នាំ ២០២២ ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងមិនទាន់ជះផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានគូសបញ្ជាក់ថា ទោះបីអត្រាឥណទានមិនដំណើរការបានកើនឡើងបន្តិចបើធៀបឆ្នាំ ២០២២ ប៉ុន្តែមិនទាន់ដល់កម្រិតគោះជួងប្រកាសអាសន្ននោះទេ។
ថ្លែងនៅក្នុងសន្និសីទក្នុងខួប ៣០ ឆ្នាំ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា «បើធៀបទំហំ និងផលប៉ះពាល់ដល់់សេដ្ឋកិច្ច បើទោះបីអត្រាឥណទានមិនដំណើរការមានការកើនឡើង ប៉ុន្តែនៅកម្រិតមួយអាចគ្រប់គ្រងបាន»។
លោកឡើងថា ក្នុងស្ថានភាពវិបត្តិ វិស័យដែលប៉ះពាល់ជាងគេគឺវិស័យអចលនទ្រព្យ និងទេសចរណ៍។ ជាមួយគ្នានេះវិស័យលក់រាយក៏រងសម្ពាធពីវិបត្តិនេះដែរ។
បើតាមលោក រ័ត្ន សោភ័ណ ក្នុងពេលប្រឈមវិបត្តិជំងឺកូវីដ ខាងវិស័យធនាគារមិនត្រឹមតែទប់ទល់ ប៉ុន្តែក៏ចូលរួមចំណែកជួយដល់អតិថិជនដូចជាការសម្រួលការបង់ប្រាក់ ឬពន្យារពេលការបង់សងជាដើម។ ជាមួយគ្នានេះក៏មានការរៀបចំឥណទានឡើងវិញផងដែរ។
ជាមួយគ្នានេះ ក៏មានអន្តរាគមន៍ពីធនាគារ SME និងសាជីវកម្មធានាឥណទានដែលស្ថាប័នទាំងពីរនេះ បានធ្វើការជាមួយធនាគារពាណិកម្មដើម្បីផ្តល់ឥណទានដល់អាជីវកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
លោក រ័ត្ន សោភ័ណ បានបន្តថា វិបត្តិកូវីដបានថមថយនិងកន្លងផុត ប៉ុន្តែផលប៉ះពាល់មិនទាន់បបញ្ចប់នៅឡើយទេ។ លើសពីនេះ ការកើតមានសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន និងភាពតានតឹងភូមិសាស្រ្តនយោបាយ ក៏បានបង្កើនបន្ទុកលើវិបត្តិបន្ថែមទៀត។
ឆ្លងកាត់វិបត្តិជាបន្តបន្ទាប់ វិស័យធនាគារនៅកម្ពុជានៅបន្តភាពរឹងមាំ ដោយរក្សានូវសិ្ថរភាពនៃប្រព័ន្ធធនាគារ រួមជាមួយនឹងកំណើនដែលសម្រេចបានគួរជាទីមោទនៈ។
បើតាមសមាគមធនាគារនៅកម្ពុជា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥ % នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ