ព័ត៌មានជាតិ
កាន់តែចាប់អារម្មណ៍ សមិទ្ធផលធំៗ ៤ ខេត្តកំពតទើបសម្រេចបានក្នុងពេល ២ ឆ្នាំចុងក្រោយនេះ
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តកំពតបានរំលេចចេញនូវសមិទ្ធផលថ្មីៗចំនួន ៤ ដែលបានជួយលើកមុខមាត់ខេត្តមួយនេះឱ្យកាន់តែមានសក្ដានុពលទេសចរណ៍ និងកំពុងក្លាយទៅជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកពីគ្រប់ទិសទីសំដៅចង់ទៅលេងខេត្តមិនអាចរំលងបាន។
សមិទ្ធផលទាំង ៤ ដែលខេត្តគោលដៅទេសចរណ៍មួយនេះទើបសម្រេចបានរួមមាន៖
+កំពង់ផែទេសចរណ៍ខេត្តកំពត
កំពង់ផែទេសចរណ៍ខេត្តកំពត បានអភិវឌ្ឍឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានតម្លៃជាង ១៨ លានដុល្លារអាមេរិក ស្ថិតនៅជាប់ដងព្រែកចម្ងាយប្រមាណ ៦ គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែ នេះបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២ លើផ្ទៃដីទំហំជាង ៤ ហិកតា។

តាមរយៈកំពង់ផែទេសចរណ៍ខេត្តកំពត មានសមត្ថភាពអាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង កោះរ៉ុង ហើយក៏ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ផែដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃ ដែលសម្រួលទៅដល់ការជញ្ជូនតាមផ្លូវទឹកសម្រាប់ខេត្តមួយនេះឱ្យមានភាពល្អប្រសើរថែមមួយកម្រិតទៀត។
+ការសាងសង់ឆ្នេរតាមដងព្រែកកំពត
ដើម្បីសំដៅបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថាន ធានាដល់គុណភាព សុខភាព សាធារណៈ និងសោភ័ណភាពក្នុងក្រុង រដ្ឋបាលខេត្តកំពតបានរៀបចំប្រែក្លាយតំបន់ឆ្នេរតាមដងព្រែកកំពង់បាយឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយមានរៀបចំជាឆ្នេរខ្សាច់សិប្បនិម្មិត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ការរៀបចំឆ្នេរខ្សាច់ថ្មីស្ថិតនៅចំបេះដូងនៃក្រុងកំពត ហើយនៅពេលអនាគតតំបន់នេះនឹងក្លាយជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ធំៗនិងជាគោលដៅសម្រាកលំហែររបស់ភ្ញៀវទេសចរ។

+ស្ថានីយប្រព្រឹត្តិកម្មទឹកកង្វក់
ខេត្តកំពត ទើបតែសម្រេចបាននូវការរអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ប្រព័ន្ធប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នេះ មានសមត្ថភាពបូមទឹកកខ្វក់បានចំនួន ១៨០ ម៉ែត្រត្រីគុណ/១ម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិចំនួន ៣,៣៦០ ម៉ែត្រត្រីគុណ/១ថ្ងៃ ដែលនឹងក្លាយជាសមិទ្ធិផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងកំពត។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត បានចាយថវិកាសាងសង់អស់ប្រមាណ ២០,១លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣៩៥,៧២ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន ៤ គឺសង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ដែលក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ហិកតា។
+រូបសំណាកសេះសមុទ្របាញ់ទឹក
រូបសំណាកសេះសមុទ្របាញ់ទឹក ត្រូវបានរដ្ឋបាលខេត្តសម្រេចសាងសង់ឡើងមានកម្ពស់ ៨ ម៉ែត្រ ឈរបាញ់ទឹកចេញពីមាត់នៅលើដងព្រែកកំពងបាយ ទើបដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ។ តាមរយៈការសាងសង់រូបសំណាកនេះ ក៏កំពុងក្លាយជាទីចំណាប់អារម្មណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តកំពតកាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ។

តាមរយៈសមិទ្ធផលថ្មីៗដែលសម្រេចបានប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងជួយលើកមុខមាត់ខេត្តកំពតឱ្យកាន់តែមានសក្ដានុពល ក្លាយជាខេត្តគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែរកម្សាន្តចូលរួមជួយជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានពលរដ្ឋឲ្យប្រសើរឡើងបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?